រដ្ឋបាលក្រុងប៉ៃលិន ជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែល សាងសង់លើចំណីផ្លូវ ដើម្បីសង់លូ នៅតាមសងខាងផ្លូវ

(ប៉ៃលិន) បច្ចុប្បន្ននៅខេត្តប៉ៃលិនមានការអភិវឌ្ឍន៍ឥតឈប់ឈរទងក្នងក្រុង និងនៅតាមជនបទ ជាក់ស្តែងនៅតាមផ្លូវមួយចំនួនកំពុងសាង់សង់និងរុះរើរំដោះចំណីផ្លូវ ដើម្បីងាយស្រួលធ្វើដំណើរនិងសោភណ្ឌភាពទីក្រុង។

ដោយអោយប្រជាពលរដ្ឋចូលរួមជាមតិទើបនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ចក់ ឬទ្ធី អភិបាលរង នៃគណៈអភិបាលក្រុងប៉ៃលិន បានដឹកនាំប្រជុំពិភាក្សា ស្តីពីការរុះរើសំណង់សង់លើដីចំណីផ្លូវរបស់រដ្ឋ តាមបណ្តោយផ្លូវបេតុង ចំណុចបេឡានថ្មី ស្ថិតនៅភូមិអូរតាពុកលើ ភូមិបរឌិនៀវ សង្កាត់ប៉ៃលិន និងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ជាមួយមន្ត្រីជំនាញរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុងប៉ៃលិន ដែលមានប្រជាពលរដ្ឋចូលរួមជិត៣០នាក់។

លោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន បានលើកហេតុផលពីច្បាប់ភូមិបាលនិងច្បាប់ផ្សេងៗហើយដីរបស់បងប្អូនសុទ្ធតែមានប្លង់ប្រព័ន្ធត្រឹមត្រូវហើយ ខាងអាជ្ញាធរក៍អភិវឌ្ឍន៍តែលើចំណីផ្លូវដែរមិនអោយចូលក្នុងប្លង់របស់ប្រជាពលរដ្ឋឡើយ។

ហើយផ្លូវចំណុចបេនឡានថ្មីនេះ គឺផ្លូវនិងចំណីផ្លូវ២០ម៉ែត្រតែដោយមានការសុំណូមពរពីប្រជាពលរដ្ឋជំហានទី១នេះគឺអោយបងប្អូនប្រជាពលរដ្ឋរុះរើវាស់ពីចិញ្ចើម៣ម៉ែត្រប៉ុណ្ណុះតែចំណីផ្លូវមិនអាចអោយបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់រឹងបានឡើយគឺគ្រាន់តែទុកចតឡានឬម៉ូតូបាន។
លោកអភិបាលរងក្រុងក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននិងសាង់សង់សំណង់ផ្សេងៗត្រូវតែសុំច្បាប់ជាមុនសិនទើបខាងជំនាញចុះវាស់វែងកំណត់ត្រឹមត្រូវហើយហាមសាងសង់លើចំណីផ្លូវជាដាច់ខាត។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋបានយល់ព្រមតាមការកំណត់របស់រដ្ឋបាលក្រុងហើយម្នាក់ៗមានក្តីរំភើបសហការរុះរើដោយក្តីរីករាយនិងអរគុណដល់រដ្ឋបាលក្រុងដែលសម្របសម្រួលជំហានទី១នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *