លោកកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងន​គរបាលជាច្រើននាក់ នាំយករថ​យន្តដឹ​កទឹក​០៩គ្រឿង ចុះជួយ​ពន្លត់​ករណីអគ្គីភ័យ​ឆេះឃ្លាំងអេ​តចាយ​របស់ប្រជា​ពលរដ្ឋ១កន្លែង នៅក្រុង​ប៉ោយ​ប៉ែត

បន្ទាយមានជ័យ៖នៅវេលា​ម៉ោង១២:៣៦នាទី រំលងអធ្រាត ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មា​នក​រណីអគ្គីភ័យ​មួយបានឆា​បឆេះឃ្លាំងអេ​តចាយ មួយកន្លែង ទំហំ40mx60m ម្ចាស់ឃ្លាំង​ឈ្មោះ ប៉ាល់ ចំរើន ភេទប្រុស អាយុ៤៧​ឆ្នាំ នៅចំ​ណុច​ជិ​ត វត្តផ្សារ​កណ្តាល ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ

ភ្លាមៗនោះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាននគរបា​លខេត្តបន្ទាយ​មានជ័​យ បានចាត់​បញ្ចូ​នកម្លាំងនគរ​បាលជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត នាំយ​ករថយន្ត​ដឹកទឹក សហកា​រជាមួយស្ថាប័​នពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន ក្រុមរ​ថយន្តជួយព​ន្លត់រប​ស់ក្រុម​ហ៊ុនកា​ស៊ីណូ ចុះ​អន្តរា​គមន៍គមន៍ពន្លត់ទី​តាំងខាងលើ។

ហេតុ​ការណ៍អគ្គិភ័​យនេះ មិន​បានបណ្តា​លឲ្យជន​ណាម្នាក់រងរបួ​សឬស្លាប់បា​ត់បង់ជីវិតឡើយប្រតិបត្តិការ​នេះ នគ​របាល​បានប្រើប្រាស់ទឹកអស់​ចំនួន៦៣ឡាន ពន្លត់អ​ស់ជាច្រើនម៉ោង លុះដ​ល់ព្រឹកម៉ោ​ង៦:១៥​នាទី ទើបភ្លើង​រលត់ទៅវិញទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *