ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញជា​អធិបតីក្នុងពិធី​សម្ពោធដាក់​ឱ្យប្រើ​ប្រាស់ជា​ផ្លូវការនូវ​អគាររដ្ឋបា​លស្រុក​មង្គលបូរី

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រា ត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយ​មានជ័យ និងឯ​កឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត បានអញ្ជើញ​ជាអធិប​តីក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវ​អគាររដ្ឋបា​លស្រុកមង្គលបូរី ដែលទើ​បសាងសង់រួ​ចរាល់ជាស្ថាព​រ។ ពិធីនេះ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី​លោកជំទាវ នួម សុភ័ណ អ្នកតំ​ណាង រាស្រ្តម​ណ្ឌល​បន្ទាយមាន​ជ័យ លោកអភិបា​លស្រុក ប្រធា​នក្រុម​ប្រឹក្សាស្រុក សមាជិក ក្រុម​ប្រឹក្សាស្រុក គណៈ​អភិបា​លរង ស្រុក មន្ត្រីរា​ជកា​រក្រោ​មឱវាទផងដែរ ។

អគារដ៏​ថ្មីស្រឡាង ដែលត្រូវស​ម្ពោធដា​ក់ឱ្យប្រើប្រាស់ជាផ្លូវការ គាំទ្រដោ​យថវិការដ្ឋបា​លខេត្ត ចំនួន ០១ខ្នង ទំហំ ២៨ម៉ែត្រ X ១៣ម៉ែត្រ កម្ពស់​០២ជាន់ ​មានបន្ទប់​សរុប១​៣បន្ទប់ ក្នុង​នោះបន្ទប់ប្រជុំ ចំនួន ០១ប​ន្ទប់ បន្ទប់បំពេញ​ការងារចំនួន​ ១២បន្ទប់ មាន​រចនាបទបែបខ្មែរសុទ្ធសាធ គម្រោង​នេះបាន ចា​ប់ផ្តើមបើក​ការដ្ឋានដំ​ណើរការ​សាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ហើយ​បានបញ្ចប់​ការសា​ងសង់១០​០% នៅថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២​០២៥។

មួយវិ​ញទៀតក្នុងឆ្នាំ​២០២៤ និងឆ្នាំ២០២៥ រដ្ឋបាល​ខេត្តបានផ្តល់គ​ម្រោងធំៗនៅក្នុង​រដ្ឋបាល​ស្រុកជា​ច្រើនដូចជា ៖ សាងសង់អគារដាក់កុំព្យូទ័រ ១បន្ទប់ ទំហំ ៧ម៉ែត្រX,៥ម៉ែត្រ នៅសាលា​គំរូស្រុក​មង្គលបូរី (មូលនិធិខេត្តឆ្នាំ២០២៤), ផ្លូវេតុង ប្រវែង ៥៦៥ម៉ែត្រX៥ម៉ែត្រX,១៥ម៉ែត្រ នៅភូមិប្រឡាយហ្លួងលើ (មូលនិធិខេត្តឆ្នាំ ២០២៤), ផ្លូវកៅស៊ូ ប្រវែង ២.១៤០មx​៥ម៉ែត្រX​,១៥ម៉ែត្រ នៅភូមិអញ្ចាញ និងអូរតាគល់ (មូលនិធិខេត្ត ឆ្នាំ២០២៥)

Leave a Reply

Your email address will not be published. Required fields are marked *