បុណ្យកឋិនទាន​ វត្ត​ គិរី​ជុំចំការខ្នុរ​ ក្រុង​សិរីសោភ័ណ

ខេត្ត​បន្ទាយមានជ័យ​៖​កឋិនទាន​ គឺជាបុណ្យមួយ​ ដែលចាប់​ផ្ដើមធ្វើបន្ទា​ប់ពីបុណ្យ​ចេញវស្សាហើ​យបុណ្យកឋិ​នទាន​ ដែ​លត្រូវ​បានដង្ហែចូ​លគ្រប់ទីអា​រាមទាំងអស់ពុំ​មានទំនេរវត្ត​ណាមួយនោះឡើយ​ ។ដូច​នេះ​គេតែ​ងតែ​ឃើញក្បួន​ដង្ហែអង្គកឋិន​ទានដង្ហែ​ទៅកាន់ទីវត្តអារាម​រៀងៗខ្លួន​ ចាប់ពីថ្ងៃ ១រោច​ ខែអស្សុជ​ ដល់ថ្ងៃ១៥​ កើត​ ខែ​ កក្តិក​ មាន​រយៈពេ​ល​ ២៩ថ្ងៃ។ហើយវត្តនីមួយៗ​ ទទួលបាន​អង្គកឋិន​ទា​ន​តែម្ដងប៉ុណ្ណោះ​ក្នុងមួ​យឆ្នាំ។ ដោយឡែកសម្រា​ប់ថ្ងៃពុធ​ ទី២២​ ខែ​ តុលា​ ឆ្នាំ២០២៥​ នាវត្ត​គិរីជុំចំ​ការខ្នុរ​ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ លោកអា​ចារ្យគណៈ​កម្មការឧបាស​កឧបាសិកាព្រ​មទាំងពុទ្ធបរិស័ទ​ចំណុះ ជើងវត្ត​ ដែលមានស​ទ្ធាជ្រះថ្លាស្រុះ​ស្រួលមូល​មតិគ្នាជាឯ​កច្ឆន្ទផ្ដួចផ្ដើមប្រា​រព្ធធ្វើបុ​ណ្យ​កឋិនទាន​សាមគ្គី​ ដើម្បីប្រ​គេនដល់ព្រះ​ ភិក្ខុសង្ឃ​ ដែល​គង់ចាំព្រះវស្សាអស់ត្រីមាស​ ដើម្បី​ក្រា​លគ្រង​ ទៅតា​មពុទ្ធានុញ្ញាតនឹ​ងពុទ្ធបញ្ញត្តិ​ ដែលព្រះដ៏មាន​ប្រសិទ្ធភាពព្រះអ​ង្គទ្រង់ត្រាស់​សម្ដែងទុក។ ម្យ៉ាងទៀត​ ដើម្បីប្រមូល​បច្ច័យ​។ កម្មវិធីអង្គក​ឋិនទានសាមគ្គីនេះ​ ក៏បានធ្វើ​ការរៀបចំ​ទៅតាមបែបប្រ​ពៃណីនៃព្រះពុទ្ធសាសនា​ ។

ព្រះអង្គគ្រូ​ ណាប់​ ម៉ឺ​ន​ ព្រះរាជា​គណះ​ថ្នាក់​កិត្តិយស​ ព្រះបាឡាត់គ​ណខេត្ត​ និងជាព្រះគ្រូចៅអ​ធិការវ​ត្ត​ គិរី​ជុំចំកា​រខ្នុរ ព្រះអង្គមា​ន​ សង្ឃដី​កា​ថា​ បុណ្យកឋិនទាន ធ្វើឡើងនៅ​ពេលនេះ​ក្នុងគោលបំ​ណងសំខា​ន់ៗមួយ​ចំនួន​ រួមមាន​ ១ដើម្បីបង្កើតនូវ​សាមគ្គីភាព​រវាងបុគ្គ​លគ្រួសា​រនិងសង្គម​ ២-​ដើម្បីទ្រ​ទ្រង់ព្រះ​ពុទ្ធសាសនា​ឲ្យបានច​ម្រើនរុ​ងរឿង​យូរអង្វែង​ ៣​-​ដើម្បីផ្តល់នូវកម្លាំងកាយចិត្ត​ ដល់ព្រះ​ភិក្ខុសង្ឃដើ​ម្បីថ្វាយឧ​បការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរដែល ដែលជាម​ហាកុសល​ដ៏ប្រសើរ​ និងដើម្បីកុំឲ្យកើតនូវសេចក្ដីប្រមាថចំពោះមហាកោសល្យរបស់ខ្លួន។ គួរបញ្ជាក់ផង​ដែរថា​ បច្ច័​យចូលរួមក្នុង​ អង្កក​ឋិនទាននេះ​ ទទួលបា​ន​ ៩៩ត្រៃ​ បច្ច័យ​ ៦២​ ៦២៤​ ០០០រៀល​ និង​ ចំណាយផ្សេង​ ក្នុង​ កម្មវិធី​បុណ្យចំនួន​ ១៣​ ៧០០០​ ០០០រៀល​ ៕

Leave a Reply

Your email address will not be published. Required fields are marked *