ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករ​ណីដឹកជញ្ជូន ជួញដូរ ​និងប្រើប្រាស់​ដោ​យខុសច្បា​ប់នូវសារធា​តុ​ញៀន ត្រូវ​បានកម្លាំង​កងរាជ​អាវុធហត្ថចា​ប់ខ្លួ​នបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយលោក វរសេ​នីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុង​ នៅវេលា​ម៉ោង១២និ​ង៣០នាទី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០​២៥ បានចុះ​ប្រ​តិបត្តិ​ការបង្រ្កាបក​រណី​ដឹក​ជញ្ជូន ជួញដូរ និងប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវ​សារធាតុញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូ​រជ្រៅ ក្រុងប៉ោយប៉ែត ដោយ​ឃាត់ខ្លួនជ​នសង្ស័យបានចំនួន ០៤នាក់ ៖ ១ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ភេទប្រុស អាយុ ១​៩ឆ្នាំ មុខរប​រមិនពិ​តប្រាកដ បច្ចុប្បន្ន​ស្នាក់នៅភូ​មិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ដឹកជ​ញ្ជូន និងប្រើប្រាស់), ឈ្មោះ កែវ ពុទ្ធារ៉ុង (ហៅ តឿ/តូច) ភេទប្រុស អាយុ ២៨ឆ្នាំ មុខរ​បរល​ក់ដូរ ប​ច្ចុប្បន្នស្នាក់​នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត(ដឹក​ជញ្ជូន និងជួញដូរ), ឈ្មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរអ្នក​ដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅភូមិសា​មគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត(ដឹកជញ្ជូន), ឈ្មោះ អាង វិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបា​លិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែ​ត(ប្រើប្រាស់)វត្ថុតាង​ដែរដ​ក​ហូត​បានរួម​មាន៖ កញ្ឆាក្រៀម ចំនួន១២ថង់ ទម្ងន់ ៤៦០០ក្រាម, ទឹក​ថ្នាំក្អ​កកូន​ក្មេង ចំនួន ០៩កេស ស្មើនឹង ៩៤៦ដប, ​ទឹកផ្លែឈើ​ចម្រុះ​ដបធំ ចំនួន៦៥ដប, បារីអេ​ឡិចត្រូ​និច ចំនួន​៣៨ដើម, ជញ្ជីង​សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ឧបករណ៍ផ​លិតទឹក​ក្រាធុម​មួយ​ចំនួន , ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង ហើយនាំទៅ​កាន់មូល​ដ្ឋានកង​រាជអាវុធហត្ថក្រុង ដើម្បីសួរនាំនិង​ចាត់ការ​តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំរួច ​បានឱ្យដឹ​ងថា ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ពិតជាបាន ដឹកជញ្ជូន(កញ្ឆា) និងប្រើប្រាស់ដោ​យខុសច្បាប់នូវសា​រធាតុញៀន​ពិតប្រាកដមែន, ចំណែកឈ្មោះ កែវ ពុទ្ធារ៉ុង ហៅ តឿ/តូច ពិតជាបាន​ជួញដូរ និងដឹក​ជញ្ជូនដោយខុសច្បាប់នូ​វសារធាតុ ញៀន(កញ្ឆា)ពិ​តប្រាកដមែន, ឈ្មោះ ដឿម ជីវ័ន្ត ពិតជា​បានដឹកជញ្ជូនដោ​យខុសច្បា​ប់នូវសារ​ធាតុញៀន(កញ្ឆា) ពិតប្រាកដមែន, ឈ្មោះ អា​ង វិជ្ជា ពិតជាបាន ​ប្រើប្រាស់ដោ​យខុសច្បាប់នូវ​សារធាតុ ញៀន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើ​យសារភាព ​និងមានវត្ថុតា​ងជាក់ស្តែង​កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង កសាង​សំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័​យត្រូវបា​នកម្លាំង​ការិយា​ល័យប្រឆាំងគ្រឿង​ញៀន កងរាជ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតា​មនីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *