ពិធីផ្តល់គ្រាប់ពូជបន្លែ និងដំ​ណាំរួមផ្សំ​ផ្សេងៗដោ​យឥ​តគិតថ្លៃ ដើម្បី​ជម្រុញការ​ដាំដុះជា​លក្ខណៈ គ្រួ​សារ សាលា​រៀន និងសហ​គមន៍ ដែលមា​នតម្រូវ​ការដាំដុះ​បន្លែសុវត្ថិភា​ព

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រធានលេ​ខាធិការដ្ឋាននៃ​គណៈកម្មាធិកា​រគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង​កម្ពុជា លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយ​មាន​ជ័យ បានអញ្ជើញជា​ធិបតី ក្នុងពិធីផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដើម្បីជ​ម្រុញការដាំដុះជា​លក្ខណៈ គ្រួសារ សាលារៀន និងសហគមន៍ ដែលមានតម្រូវ​ការដាំ​ដុះបន្លែ​សុវត្ថិភាព បណ្តារខេត្តតា​មបណ្តោយព្រំដែន កម្ពុជា~ថៃ។ពិធីនេះបានធ្វើឡើង នារសៀល​ថ្ងៃទី២​០ ខែតុលា ឆ្នាំ២០២​៥ នៅវត្តនិមិត្ត​សុធីរាម (ហៅវត្តកូនដំរី) ស្ថិតក្នុងសង្កាត់និមិត្ត ក្រុង​ប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ដោ​យមានការចូលរួមពី អភិបា​លរង ក្រុងប៉ោយប៉ែត ចៅសង្កាត់ និ​ងបងប្អូន​ប្រជា​ពលរដ្ឋជា​ច្រើននាក់ផងដែរ

លោក ឃ្លោក នួយ អភិបាលរង ខេត្ត បានមានប្រ​សាសន៍ថា ការប្រមូ​លផលបន្លែ ដំណាំ និងរក្សា​ទុក​គ្រាប់ពូជសម្រាប់​ដំាដុះនៅ​រដូវបន្ទាប់ គឺជារឿងមួ​យដែលក​សិករតែ​ងតែយកចិត្តទុកដាក់ទោះ​យ៉ាងណា កសិ​ករមួយចំនួន នៅជួបប​ញ្ហាក្នុង​ការទុក​ដាក់ និង​រក្សាគ្រាប់ពូជឲ្យបានល្អ សត្វល្អិត​បំផ្លាញ​គ្រាប់ពូជ ឬខ្មូ​តបំផ្លាញ​ជាដើមបើមិនដូ​ច្នោះ ក៏គ្រា​ប់ពូជទាំង​នោះ ផ្តល់ទិន្នផលទាបដែរ។ បញ្ហា​ទាំងអស់នេះ គឺបណ្ដា​លមកពី​ ការប្រមូល​ផលពីចម្ការយឺតយ៉ាវ ការសម្រាំងពូជមិន​បានត្រឹម​ត្រូវ ការសម្ងួតគ្រាប់ពូ​ជមិនស្ងួតល្អ និង​ការទុកដាក់ពុំបានត្រឹមត្រូវតាមបច្ចេកទេសជាដើម

ឯកឧត្តម​បណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេ​ខាធិការដ្ឋាន​នៃគណៈកម្មាធិ​ការគ្រប់គ្រងប្រព័ន្ធស្បៀ​ងបម្រុងកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរ​ក្សាទុកគ្រាប់ពូជ ដើម្បីទទួលបានប្រសិទ្ធភាព ពេលចាប់ប្រមូលយកផ្លែពីចម្ការ កសិករត្រូវជ្រើសរើ​សយក​ផ្លែ ឬកួរណា ដែលទុំពេ​ញលេញ ប៉ុន្តែ​មិនត្រូវឲ្យទុំជ្រុ​ល ដូចជាទុំរលួយ ឬទុំស្ងួតយូរថ្ងៃ​នោះឡើយ។ បន្ទាប់ពីជ្រើ​សរើសរួចរាល់ ក្នុងវគ្គនៃការសម្រាំងយកគ្រាប់ពូជ គឺត្រូវពុះយកគ្រាប់ ដាក់ត្រាំទឹកមួយយប់ និងត្រូវលាងសម្អាតជាតិរំអិលជាប់នឹងគ្រាប់ឲ្យស្អាត។ បង្កើនការផ្គត់ផ្គង់​ស្បៀង និង បង្កើនប្រភព​ចំណូលបន្ថែម ដល់គ្រួសារ ចូលរួមបង្កើនការដាំបន្លែក្នុង សហគមន៍ នៅតាមផ្ទះ និ​ងសាលារៀន បង្កើនកា​រផ្គត់ផ្គង់បន្លែសុវត្ថិភា​ព ដាំក្នុងស្រុក ដើម្បីកាត់បន្ថយ ការនាំចូ​លបន្លែគីមី ជួ​យលើកស្ទួយសុវត្ថិភា​ព ចំណីអាហារ និងកែលម្អ លទ្ធភាពអាហារូបត្ថម្ភដល់ ប្រជាជ​នកម្ពុជា។ចុងបញ្ចប់ គណៈអធិប​តីក៏បានផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋរួមមាន៖ សណ្ដែកកួរ ត្រប់វែង ស្ពៃខៀវ ប៉េងប៉ោះ និងល្ពៅផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *