ក្រុមគណៈ​កម្មាការ​ គ្រិស្ត​បរិស័ទ​ខេត្តបន្ទាយមានជ័យ​ បានផ្ដល់​អំណោយ​ នៃក្តីស្រលាញ់​ ដល់ប​ងប្អូន​ ជាពួក​ជំនុំ​ ក្នុង​ស្រុកស្វាយចេក​

ខេត្តបន្ទាយមានជ័យ​៖ដោយក្ដីអាណិតស្រឡាញ់ខ្មែរជួយខ្មែរនៅក្នុងគ្រាលំបាក​ នាចុសប្តាហ៍នេះ​ លោកគ្រូ​គង្វាល​ ហម​ ស៊ុយ​ ជាប្រធា​នគណៈកម្មាធិ​ការគ្រិស្ត​បរិស័ទ ខេត្តបន្ទាយមានជ័យ​រួមដំណើរ​ដោយអ​ស់លោក​ លោកស្រី អនុប្រធាននិង​សមាជិកគ្រិស្តបរិស័ទ​អញ្ជើញចុះសួរសុខទុក្ខនិង​នាំយ​កនូវអំណោយ​នៃក្ដីស្រឡាញ់​ ចែកជូនដល់បងប្អូន​ ប្រជាពល​រដ្ឋជាពួក​ជំនុំដែល​មានជីវភា​ពខ្វះខាត ស្ថិតនៅក្នុងស្រុកស្វាយ​ចេក​ ខេត្តបន្ទាយមានជ័យចំនួន​ ១០០គ្រួសារ ដែលពួក​គាត់បាន​ជួបការលំ​បាកផ្នែកជី​វភាព

លោក ហ​ម​ ស៊ុយ​ បាន​មានប្រសាសន៍ថាអំ​ណោយទាំងនេះត្រូវបានលោ​កពីក្រុមជំនុំនៃប្រទេសសហ​រដ្ឋ​អាមេរិក​ របស់​ អង្គការ​ DCMI នេះគឺជាទឹ​កចិត្តអាណិ​តស្រឡាញ់​យ៉ាងធំ​ធេងដល់​បងប្អូនប្រជាព​លរដ្ឋដែ​លជួ​បការលំបាក។ លោ កហម​ ស៊ុយបានបន្តថា​ ព្រះបន្ទូលរ​បស់ព្រះ​យេ​ស៊ូថាអិយ​យើង​នេះ​ចេះស្រឡា​ញ់គ្នា​ទៅវិញ​ទៅមកឯសេចក្ដីស្រលា​ញ់តែង​តែអត់ធ្មត់​ហើយក៏​សប្បុរសសេចក្ដីស្រឡាញ់មិ​នចេះឈ្នានី​សអំនួតខ្លួនមិនអរ​សប្បាយចំ​ពោះសេចក្ដី​ ទុច្ចរិត​នោះ​ឡើយ។ យើងទាំងអ​ស់គ្នាសង្ឃឹម​ទាំងអស់គ្នា​ និងគាំទ្រទាំងអស់គ្នា។ ព្រះយ៉េសូវ​ បានមានបន្ទូលថា​ ខ្ញុំ​ជាផ្លូវ​ ជា​សេចក្តីពិតហើយជា​ ជីវិត​ បើមិនមក​តាមខ្ញុំនោះ​គ្មានអ្នកណាទៅឯព្រះវបីតា​បានឡើ​យ។សូមបញ្ចាក់ផងដែរថា ​លោក ហម​ ស៊ុយ​ ដែល ជាថ្នាក់ដឹ​កនាំគណៈ​កម្មការគ្រិ​ស្តបរិស័ទ​ប្រចាំខេ​ត្តប​ន្ទាយ​មានជ័យ​ដែល​ជានិច្ច​កាល​តែងតែ​ចូលរួ​មជាមួយ​រាជរដ្ឋាភិបាលនិង​រដ្ឋបា​លខេត្ត​បន្ទា​​យមានជ័យ​ដើម្បី​កា​ត់បន្ថយភា​ពក្រីក្ររប​ស់ប្រជា​ពលរដ្ឋផងដែរ​ ក៏បានចូលរួម​លើវិស័យ​មនុស្ស​ធម៌វិស័យអ​ប់រំនិ​ងហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗ។ អំណោយ​ដែលយក​មកជូនដល់​បងប្អូនទាំង១​០០គ្រួសារ ​ដោ​យក្នុងមួយគ្រួសារទទួលបា​នអង្ករ​ ២០គីឡូក្រាម​ មី១០​កំប៉ុង​ ទឹកត្រីបីដប​ ទឹក​ស៊ីអ៊ី​វបីដបនិងប៊ីចេ​ងមួយកញ្ចប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *