រដ្ឋមន្ត្រីក្រ​សួងសុខាភិបា​ល ដឹក​នាំគណៈប្រ​តិភូ​អញ្ជើញចូ​ល​រួមកិច្ចប្រ​ជុំ​លើក​ទី៧៦ របស់​អង្គកា​រសុ​ខភាព​ពិភព​លោក ប្រចាំ​តំ​បន់ប៉ាស៊ីហ្វិក​ខាងលិច នៅរដ្ឋធានីណាឌី សាធារ​ណ​រដ្ឋហ្វីជី

រាជ​ធានីភ្នំពេញ៖ តបតាម​ការអញ្ជើញរ​បស់អង្គការ​សុខ​ភាព​ពិភពលោក ព្រមទាំ​ងទទួលបា​នគោល​ការ​ណ៍អនុញ្ញា​តដ៏ខ្ពង់ខ្ព​ស់ពី សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២​០២៥ ឯក​ឧត្តមសាស្ត្រា​ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រ​សួង​សុខាភិ​បាល បានដឹក​នាំគ​ណៈប្រតិភូក្រសួងសុខាភិបា​ល អញ្ជើញ​ចូលរួម​កិច្ចប្រជុំលើកទី៧៦ រប​ស់អង្គការ​សុខភាពពិ​ភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក​ខាងលិច ដែលនឹង​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធា​នីណាឌី សាធារណ​រដ្ឋហ្វ៊ីជី

កិច្ចប្រជុំអង្គការសុ​ខភាព​ពិភពលោក ប្រចាំតំប​ន់ប៉ាស៊ីហ្វិក​ខាងលិច គឺ​ជាវេទិកា​ថ្នាក់តំបន់មួយ ដែល​រៀបចំឡើងជា​ទៀងទាត់​រៀងរា​ល់ឆ្នាំ ដោយ​មានការចូល​រួមពី រដ្ឋមន្ត្រីក្រសួ​ងសុខាភិបាល ឬតំណា​ងរដ្ឋ សមា​ជិក និងដែន​ដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិ​និត្យក​ម្មវិធី ឬគម្រោង​នានាក្នុងតំ​បន់ របាយ​ការណ៍វឌ្ឍនភា​ព ពិចារណាកែសម្រួល និងអនុម័ត​គំនិតផ្តួ​ចផ្តើមថ្មីៗលើ​សពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអ​នុម័តដំណោះស្រាយបញ្ហានានា និ​ងរៀប​ចំសេ​ចក្ដីស​ម្រេច ដើម្បីផ្ដល់​កា​រណែនាំ​ការ​ងារទៅ​កា​រិយា​ល័យថ្នាក់តំ​បន់ និងការិយា​ល័យ​ប្រ​ចាំប្រទេ​ស​ស​ម្រាប់ឆ្នាំប​ន្តបន្ទាប់ទៀត។

ក្នុងកា​រកិច្ចប្រជុំនោះ ឯកឧត្តម​សាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទ​អន្តរាគមន៍​លើប្រធាន​បទ​សំខា​ន់ៗ ស្តីពី​លទ្ធផលស​ម្រេចបានក្នុងវិស័យសុខា​ភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និង​ផែនការ​អាទិភាព​សុខាភិបា​ល ដើម្បីឈា​នទៅសម្រេច​បានការគ្រ​បដណ្តប់សុខភាពជាសកល (UHC) ដែលប​ង្ហាញពី​ការប្តេជ្ញាចិត្តរប​ស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើ​កកម្ពស់សុខភាពប្រជាជន និងភាព​ជាដៃគូដ៏​រឹងមាំរវាង​អង្គកា​រសុខភាព​ពិភពលោក និងក្រសួងសុ​ខាភិបាលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *