ព្រះគ្រូ​ សោភ័ណវិមល​ ប៉ាត​ សុគន្ធ​ អនុគណក្រុង​សិរីសោភ័ណ​ និមន្ត​ផ្តល់​សម្ភារៈ​អំណោយ​ ដល់វីរៈ​ កងទ័ព​ នៅប្រាសាទ​ តាខ្នារ

ខេត្តឧត្តរមានជ័យ៖ដើម្បីសម្តែងនូវការ​ដឹងគុណ​ក៏ដូចជាកម្លាំងដើម្បីលើកទឹកចិត្ត​ ដល់វីរៈ​កងទ័ព​គ្រប់រូបដែល​កំពុង​ឈរជើងកា​រពារបូរ​ណភាពទឹ​កដីពីពួកសៀម​ឈ្លានពា​ននាល្ងាចថ្ងៃទី១៦ ខែតុ​លា ឆ្នាំ២០២៥ ព្រះគ្រូសោភ័ណវិមល​ ប៉ាត​ សុគន្ធ​ ព្រះអនុគណ ក្រុងសិរីសោភ័ណ​ និង​ជាព្រះ​គ្រូចៅ​អ​ធិការវត្តសមា​ធិផល​ ព្រះអង្គបាន​ និមន្ត​សាកសួរសុខទុក្ខ​ និងបាននាំយក​នូវ​អំណោ​យសម្ភា​រៈមួយ​ចំនួន​ផ្ត​ល់ជូនដ​ល់​វីរៈកង​ទ័ពជួរមុខនៃតំ​បន់ប្រា​សាទខ្នារក្បែរប្រាសាទតា​ក្របី ស្ថិត​នៅក្នុង​ខេត្ត​ឧត្តរ​មា​នជ័យ។ ព្រះគ្រូ​ ប៉ាត​ សុគន្ធ​ ព្រះអង្គបានមានសង្ឈដីកាថា​ រាល់​សម្ភារៈ នេះដែល​បានយក​មក​ផ្តល់​ជូនដ​ល់កងទ័ពរួមមាន ម៉ាស៊ីនភ្លើង​មួយ​គ្រឿងម៉ូតូ​ស៊េ​រីចាស់មួយគ្រឿង​ អាយកូម​ ៥​ ទូរស័ព្ទ​ដៃចំនួន​២គ្រឿ​ង​ និងគ្រឿងឧបភោ​គបរិភោគ ព្រមទាំងថវិកា​មួយចំ​នួន

ព្រះអង្គក៏បានបញ្ជាក់ថា​ ចំពោះ​ថវិកាដែ​លបានយ​កមកទិញ​សម្ភារៈទាំ​ងនេះ បាន​ មកពី​សទ្ធា​ជ្រះថ្លា​ព្រះអង្គគ្រូ​ ហ៊ាន​ ហារ​ ដែ​លគង់​នៅ​សហរដ្ឋអា​មេរិកបានឧ​បត្ថម្ភចំនួន៥០០ដុល្លារ បងប្រុស រ៉េន​ ឡៃនិង​ភរិយា​ ឆម​ ឆន និងកូន ដែ​លរស់នៅ​សហរដ្ឋអាមេ​រិកបានឧបត្ថម្ភចំនួន ២០០ដុល្លារ បងប្អូន​ប្រ​ជាពុទ្ធបរិស័ទចំណុះ​ជើងវត្ត​សមាធិផល​ពីថ្ងៃហែក​ឋិនសាមគ្គីបានមានស​ទ្ធាជ្រះថ្លា​ចូលរួមដ​ល់ព្រះអង្គ ចំនួន៧៧ ៥០០០រៀល និងព្រះអង្គផ្ទាល់​ ក៏បា​នចំណាយ​ថវិកា សម្ភារៈផ្សេងៗសរុបទាំ​ងអ​ស់ចំនួន១៤០០ដុល្លារការផ្តល់នូវ​សម្ភារៈទាំងអស់នេះគឺជាការចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិ​បាលក៏ដូច​ជា ក្រសួងការពារជាតិ​ ក្នុង​ការដឹ​ងគុណ​និងកា​រលើកទឹកចិត្តដល់កង​ទ័ពស្នេហា​ជាតិការពា​របូរណដីមិនឲ្យបាត់បង់សូម្បីតែមួយ​មីលីម៉ែតពីពពួក​ចោរសៀម​ ឈ្លានពាន។ ចុងក្រោ​យក្រោយ​ ព្រះអង្គគ្រូ​ ប៉ាត​ សុគន្ធ​ បានថ្លែងនូវអំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះព្រះតេជគុណ​អស់លោក លោកស្រី​ ប្រជាពុទ្ធបរិស័ទ​ ដែលបានចូលរួម​ចំណែកយ៉ាងធំធេងជាថវិកា​សម្ភារៈ​ប្រើប្រាស់​ឧបត្ថម្ភ​ដល់វរៈកងទ័ពនិងសូម​ជូនព​រដល់ប​ងប្អូនទាំងក្នុងនិងក្រៅប្រទេស ជួបតែសេ​ចក្ដីសុខ​សេចក្ដីចម្រើនសុខភាព​ល្អ រកស៊ីមានបាន អាយុយឺនយូរ៕

Leave a Reply

Your email address will not be published. Required fields are marked *