បុណ្យកឋិនទានសាមគ្គី​ វត្តរតនារាម​ ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​

ខេត្តបន្ទាយ​មានជ័យ៖ស្របពេល​នៃពិធីបុណ្យរដូវកាល​ កឋិនទាន​ ឆ្នាំ២០២៥​ ចូលមក​ដល់ចា​ប់ពីថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០​២៥រហូតដ​ល់ថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ដែ​លមានរយៈពេលកំណត់ត្រឹម​តែ​ ២៩ថ្ងៃ​ ចំពោះ​វត្តនីមួយៗ​ អាចទទួ​លបា​នតែម្ដ​ងប៉ុណ្ណោះ។ និយាយ​ ជារួមនិងនិយា​យដោយ​ឡែកសម្រាប់​ថ្ងៃដំបូងទី​៨​,៩ ខែ​តុលា​ ឆ្នាំ២០២៥​ និ​ងបងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ ជិតឆ្ងាយ​ ពិសេស​ក្រុម​អាជីវ​ករ​ ក្រុង​ប៉ោយប៉ែត​ និងម្ចា​ស់វេណ​ទាំង​ ១៤​ បានមូល​មតិគ្នា​ជាឯកច្ឆន្ទគឺផ្ដើមបុណ្យក​ឋិនទាន​សាមគ្គីទៅវេរប្រគេ​នព្រះសង្ឃដែល​គង់​ចាំព្រះវស្សាអស់កា​លត្រី​មាសក្នុង​វត្តគិរីធម្មបទរតនារាម​ផ្សារ​កណ្ដាល​ ស្ថិតនៅក្នុងក្រុង​ប៉ោយប៉ែតហើយ​កម្មវិធីបុ​ណ្យមានក្រុង​ពាលី​ នមស្ការ​ ព្រះរតនត្រៃ​ ចម្រើន​ព្រះបរិត្តសម្ដែ​ងព្រះធម៌​ទេសនានៅរ​សៀល​ថ្ងៃទី​៩ ខែតុលា​ ឆ្នាំ២០២៥​ បានរៀបចំពិ​ធីដង្ហែអង្គក​ឋិនទា​នសាមគ្គី​ ប្រទក្សិណ​ បីជុំ​ ធ្វើពិ​ធីប្រ​គេនដ​ល់ព្រះសង្ឃ​ ជា​ កិច្ច​បង្ហើយបុណ្យ។

លោក​ តាំង​ គឹមរិទ្ធិ​ សមាជិ​កក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​ និងព្រះអង្គគ្រូ​ តែមម៉ាច​ ព្រះចៅអធិការ​ វត្តរត​នារាមផ្សារក​ណ្តាលបាន​មានប្រសាស​ន៍​ និង​សង្ឃដីកា​ថា​ កឋិ​នទាន គឺជាបុណ្យប្រពៃណី​ ព្រះពុទ្ធសាសនា ដែ​លមានស​ម្តែងទុកក្នុង​ព្រះវិន័យ​បិដក មហា​វគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែល​មាន​លក្ខណៈប្លែកពី​បុណ្យដ​ទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែក​ដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះ​សង្ឃ​ត្រូវក្រា​លគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិ​ក្ខុដែលនៅ​ចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែក​ដោ​យអានិសង្ស ជាបុណ្យមា​នផលានិសង្សច្រើន​ អ្នកធ្វើទទួ​លបានអានិសង្ស ៥យ៉ាងគឺ .មាន​ប្រាជ្ញាក្លៀវក្លាមុះមុត .មាន​ពណ៌សម្បុរល្អ.មានរូបល្អ.មាន ទ្រង់ទ្រាយល្អ .នឹងបានជា​ស្តេច​ចក្រព​ត្តិក្នុង​ជាតិណាមួយពុំខានឡើយ។​ ចំណែកបដិគ្គាហ​កៈអ្នក​ទទួលក៏បាន អានិស​ង្ស ៥ដូចគ្នាគឺ .គឺត្រាច់ទៅទីណា​មិនបាច់លាភិក្ខុផងគ្នា.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ .ឆាន់គ​ណភោ​ជនបាន.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមា​នដល់ភិក្ខុទាំងនោះ។

ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភា​រៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសា​លា ការទំនុក​បម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។

បុណ្យក​ឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

. ដើម្បីបង្កើនសា​មគ្គីភាពរ​វាងបុគ្គល គ្រួសារ និងសង្គម

. ដើម្បីទ្រទ្រង់ព្រះពុទ្ធសា​សនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង

. ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ

. ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ

. ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។

គួរបញ្ជាក់​ថា​ អង្គកឋិនទាន​ មហាសាមគ្គីនេះ​ ទទួល​បាន​ ៨២​ ត្រៃ​ បច្ច័យ​ពុទ្ធបរិស័ទ​ទាំងក្នុង​ និង​ ក្រៅប្រទេស​ ចំនួន​ជាង​ ៤០​ លានរៀល​ សម្រាប់​ តម្កល់ទុក​ កសាងនូវ​ សមិទ្ធផល​ជាច្រើន​បន្តរទៀត

Leave a Reply

Your email address will not be published. Required fields are marked *