ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះបានធ្វេីឡេីងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធផងដែរ។
នាឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរទៅដល់មន្ត្រី រដ្ឋបាលខេត្ត ក្រុង -ស្រុក ដែលបានខិតខំបំពេញ តួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ និងបានធ្វើការជំរុញណែនាំទៅដល់មន្ត្រីរដ្ឋបាលខេត្ត ក្រុង-ស្រុក សំដៅធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានរហ័សលឿននិងទាន់ពេលវេលា ជូនពលរដ្ឋ។
មួយវិញទៀតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានជម្រុញដល់កងកម្លាំងពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន បង្ក្រាបរាល់បទល្មេីសនៅក្នុងមូលដ្ឋាន ដូចជាករណីក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន៕

