លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យវាយតម្លៃ និងជ្រើស​រើស អង្គភា​ពផ្តល់សេ​វាសាធា​រណៈគំរូ ក្នុងវិស័​យអប់រំ ឆ្នាំ២០​២៥

(បន្ទាយមានជ័យ)៖គណៈកម្មការវាយតម្លៃអង្គភា​ពផ្ដល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ ថ្នាក់​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក យឹម សំណា​ង អភិបាលរង ខេត្ត តំ​ណាងឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមាន​ជ័យ ឯកឧត្តម អ៊ុក សឿន សមា​ជិកក្រុមប្រឹក្សាខេ​ត្ត លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទា​យមានជ័យ និងលោក លោកស្រី ប្រធាន​.អនុប្រធាន​មន្ទីរអង្គភាពពា​ក់ព័ន្ធ បានអញ្ជើញ​ចុះពិនិត្យវា​យតម្លៃនិង​ជ្រើសរើស អង្គភាពផ្តល់សេ​វាសាធា​រណៈគំរូ ក្នុងវិស័យ​អប់រំ ឆ្នាំ២០​២៥ ក្នុង​សាលាបឋមសិក្សា​សាមគ្គីមានជ័យ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គីមានជ័​យ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងការចុះ​ពិនិត្យវាយ​តម្លៃនោះ​លោក យឹម សំណាង ឯកឧត្តម អ៊ុក សឿន និង​លោក ឈូ ប៊ុនរឿង បានធ្វើកា​របែ​ងចែកជាក្រុមត្រួតពិ​និត្យទៅលើស្តង់ដាទាំង៨ របស់អង្គភាព​វាយតម្លៃសាលាគំរូ ក្នុងវិ​ស័យអប់រំ ថ្នាក់ខេត្តឆ្នាំ២០២៥ ក្នុងនោះរួម​មាន៖១,ស្តង់ដាសេវាសាធារណៈ(អប់រំ)។២,ស្តង់ដារ ឬនិយាម​នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។៣,ការគ្រប់គ្រងហិរញ្ញវត្ថុសាធិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព។៤,ការគ្រប់​គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព។៥,ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព។៦,ទំនាក់​ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃ ពីនាក់ប្រើប្រាស់​សេវាសាធារណៈ។៧,ការដោះ​ស្រាយបញ្ហា​ប្រឈមជាមួយប្រជា​ពលរដ្ឋ អាជ្ញាធរ និងសហគមន៍។និង​ទី៨,ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្ត ដើម្បីឲ្យ​អង្គភាពមាន​ដំណើរការកា​ន់តែល្អប្រ​សើរ។

លោ​ក យឹម សំណាង បានបញ្ជាក់ថា៖ការចុះពិនិត្យជា​ក់ស្ដែងនាពេល​នេះ គឺពិត​ជាមាន​សារៈសំខាន់​ដល់គណៈគ្រប់គ្រង និងបេក្ខភាពជ័​យលាភីអង្គភា​ពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២​០២៤ ទាំង៩ ក្រុង ស្រុក ក្នុងខេត្តបន្ទាយ​មានជ័យ គឺត្រូវខិតខំប្រឹងប្រែង​ធ្វើយ៉ាងណា​ឆ្លើយតបឲ្យ​បានច្រើន ជាអ​តិបរិមា​ចំពោះក្រុម​ការងារ តាមផ្នែកនិមួយ​ៗដើម្បីសន្សំពិន្ទុ ដឹងថាពីព្រោះកា​រប្រកួត​ប្រជែង​នេះ​យើ​ងមិនដឹង​ថា អ្នកណា​ជាប់ចំ​ណាត់ថ្នាក់​ល្អនោះទេ គឺក្នុងកា​រជ្រើស​រើសក្នុងចំ​ណោម​វិស័​យអប់​រំចំនួន៨សាលា ក្នុងនោះសា​លាបឋមសិក្សា៤សាលា និងអនុវិទ្យាល័យ៤សាលា នៅក្នុង​ខេត្តបន្ទាយមានជ័យ។

ទន្ទឹមជាមួ​យគ្នានោះ​លោក អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បន្តបញ្ជាក់ថា៖ ដូច្នេះហើ​យសូមគណៈគ្រប់គ្រងសា​លាទាំងអស់ត្រូវបន្តសហការគ្នាកែលម្អគុណភាពសេវា ការគ្រ​ប់គ្រង កាកែលម្អបរិស្ថាន និងមានទំនាក់ទំ​នងល្អជាមួយប្រជារាលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ៕

Leave a Reply

Your email address will not be published. Required fields are marked *