ពិធី​ចែកអំណោយ​ មនុស្ស​ធម៍​ ដល់ភរិយា​ និងគ្រួសារ​ កងទ័ព​ នៅឃុំត្រពាំងប្រាសាទ

ខេត្តបន្ទាយមានជ័យ៖ដោយក្ដីអាណិតស្រឡាញ់ខ្មែរជួយខ្មែរ​ ក្នុងគ្រាលំបាក​ នាថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៥​ ដឹកនាំដោយព្រះអង្គគ្រូ​ ព្រះវិជ័យរង្សី​ ពាង​ ផល្លា​ ដែលជាព្រះគ្រូចៅអធិការវត្ត​ ជ័យទេព​មង្គ​ល​អូរញរ​ ឃុំភ្នំតូច​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ រួមដំណើរដោយព្រះចៅអធិការវត្ត​ ព្រះសង្ឃប្រជាពុទ្ធបរិស័ទ​ បាននាំយកនូវសម្ភារៈអំណោយមនុស្សធម៌​ មកផ្តល់ជូនដ​ល់បងប្អូនជាភ​រិយា​ និងគ្រួ​សារកងទ័ពវរសេនាតូចអន្តរាគមន៍លេខ​ ៦ ឈរជើងការពារទឹកដី​ ស្ថិតនៅក្នុង​ភូមិថ្នល់​កែង​ ឃុំត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ ។ ដែលការផ្តល់នូវអំណោយមនុស្សធម៌នេះសរុបចំនួន​ ១២០គ្រួសារ​ ក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម ត្រីខ ១យួរ​ មី១កេស​ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ​ ២យួរ​ សារុង១​ និងថវិកា​ ២ម៉ឺនរៀល​ សម្រាប់ក្មេងៗ​ ទទួលបាននូវស​ម្ភារៈសិក្សាមួ​យ​ចំនួន។

ព្រះវីរជ័យសីលរង្សី​ ពាង​ ផល្លា​ ព្រះអង្គ​បានបញ្ជាក់ថា​ រាល់អំណោយទាំងអស់​ ដែលបានយកម​កផ្តល់ជូនដល់បងប្អូនជាភរិយា​ គ្រួសារកងទ័ពក្នុងឱកាសនេះ​ គឺបានមកពីការចូលរួមទឹកចិត្ត​ ជ្រះថ្លា​ ពីសំណាក់​អ្នកស្រី សារ៉ុង​ មីឡឺនិងស្វាមី​ អ្នកស្រី​ សាវរីយ៍​ ភើន​ និងស្វាមី​ អ្នកស្រី​ ចាន់និមិត្ត​ ភើន​ និង​ស្វាមី​ ញោម​ម៉ែ​ ភើ​ន​ សុភឿន​ ដែលអ្នក​ទាំងអស់​រស់​នៅ​សហរដ្ឋអាមេរិក​ បានផ្ញើជាថ​វិកាតាម​រយៈ​ព្រះអង្គគ្រូ​ ពាង​ ផល្លាស រុបចំនួន​ ៣៥០០ដុល្លារ​ ហើយនៅក្នុងនោះ​ ក៏មានការចូលរួមជា​ សទ្ធា​ជ្រះថ្លា​ ពីលោក​ កៅ​ ង៉ែត​ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ អូរប្រាសាទ​ ចូលរួមជា​អង្ករចំនួ​នមួយតោ​នកន្លះផងដែរ។

ព្រះអង្គបន្តថា​ អំណោយមានភាពតិចតួចក៏ពិតមែន​ ក៏ប៉ុន្តែជាជាទឹកចិត្តស​ប្បុរសធម៌​ខ្មែរជួយខ្មែ​រក្នុងគ្រាលំបាក​ និងជួយសម្រាលជីវភាពបានមួយគ្រាតែប៉ុណ្ណោះ​ តែអ្វីដែលសំខាន់គឺទឹក​ចិត្តអា​ណិតស្រ​ឡាញ់ចំពោះ​បងប្អូនយើងដែ​លជាអាណិកជនរ​ស់នៅក្រៅប្រទេស​ធ្វើការកៀងគររៃ​អង្គាសថវិកាម​ក នាពេលខាងមុខជាបន្តទៀត​ ហើយថវិកាសរុបទាំងអស់ចំនួន​ ៧០០០ដុល្លារ​សហរដ្ឋអា​មេរិក​ ផ្ញើរ​មកតាមព្រះអង្គគ្រូ​ ពាង​ ផល្លា​ នឹងធ្វើការបែងចែកជាបន្តបន្ទាប់ទៀត ។

លោកវ​រសេនីយ៍ឯក​ ហង្ស​ សុផន​ មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ២៦៤​ បានថ្លែងនូវ​អំណ​រព្រះ​គុណអ​ស់គុណយ៉ាងជ្រាល​ជ្រៅបំផុតចំពោះទឹ​កប្រទ័យទឹកចិត្ត​សប្បុរសជ​នដែលបាន​ផ្តល់ជូន​ស​ម្ភារៈអំណោ​យចែកជូន​ដល់គ្រួសារនិ​ងភរិយាកងទ័​ពដែលកំពុង​ឈរជើងការពា​រតាមខ្សែបន្ទា​ត់ព្រំដែនកម្ពុ​ជាសៀម ហើយក្នុងនាម កងទ័ពសូមប្តេជ្ញាគោរពតាមបទ​ បញ្ជាថ្នាក់ដឹកនាំជានិច្ច​ ការពារដែនអធិបតេយ្យទឹកដីនេះឲ្យខានតែបាន។ ពីសំណាក់​ ពី​ពពួក​ សៀម​ ដែលមាន​មហិច្ឆតាចង់​បានទឹកដីរបស់យើ​ង។ ចុងក្រោយព្រះ​សង្ឃក៏បានធ្វើការប្រោះ​ព្រំទឹកមន្តដើម្បីសុំ​សេចក្ដីសុខចំ​រើនឈ្នះអ​ស់មារសត្រូវ​ គ្រប់ទិសទី​៕

Leave a Reply

Your email address will not be published. Required fields are marked *