សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ បានដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥

បន្ទាយមានជ័យ ៖នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សហគ្រិនខ្មែរ (Khmer Enterprise) បានចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី Unipreneurcamp កម្រងទី ៥ ដែលជាផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣។

កម្មវិធី UnipreneurCamp កម្រងទី ៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងកញ្ញា ហ៊ុន ស្រីណាង តំណាងពីសហគ្រិនខ្មែរ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ និងបាននាំនិស្សិតសរុបប្រមាណជាង ៣៥០ នាក់ ពីគ្រឹះស្ថានឧត្តមសិក្សា ១៥ ចូលរួមក្នុងការប្រែក្លាយគំនិតថ្មីៗរបស់ពួកគេឲ្យក្លាយជាគំរូអាជីវកម្ម។

ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមាន ប្រសាសន៍កាលពីក្នុងកម្មវិធីសម្ពោធគម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ថា “UnipreneurCampមិនមែនត្រឹមតែជាវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តួចផ្តើមសម្រាប់បើកផ្លូវដល់និស្សិតសាកលវិទ្យាល័យដែលចង់ក្លាយជាអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ ផងដែរ។ នៅរដូវកាលទី ៣ សហគ្រិនខ្មែរកំពុងពង្រីកសក្តានុពលនៃគម្រោងនេះ ទៅកាន់យុវជនដែលមានទេពកោសល្យ នៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។”

នៅកម្មវិធី UnipreneurCamp កម្រងទី ៥ នេះ និស្សិតត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដូចជា៖ ការដោះស្រាយបញ្ហា ការបង្កើតផលិតផល ការធ្វើបទបង្ហាញ និងការបង្កើតក្រុម។ ជាមួយនឹង ការណែនាំពីគ្រូបង្វឹក ក្រុមនិស្សិតនីមួយៗ បានបង្កើតដំណោះស្រាយធុរៈកិច្ចថ្មីមួយ ដែលអាចដោះស្រាយបញ្ហាដែលពិភពលោកកំពុងប្រឈមជាក់ស្តែង។ កម្មវិធីនេះត្រូវបញ្ចប់ជាមួយនិងការប្រកួតប្រជែង តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមនិស្សិតដែលត្រូវបានវាយតម្លៃពីគណៈកម្មការដែលមានជំនាញមកពីវិស័យផ្សេងៗ។ ក្រុមឆ្នើមនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ឧបត្ថម្ភដោយសហគ្រិនខ្មែរ។
ដាក់រូបថត និង ប្រសាសន៍ឯកឧត្តម សាកលវិទ្យាធិការ និង សាកលវិទ្យាធិការរង។

លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍ មានបេសកម្មតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាពនិស្សិតលើការស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ផងដែរ។
លោកបន្ថែមថាកម្មវិធីដែលបានរៀបចំដំណើរការនព្រឹក នេះគឺជាផ្នែកមួយរបស់កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ។ កម្មវិធីថ្ងៃនេះមិនមែនត្រឹមតែចែករំលែកនូវចំណេះដឹងប៉ុណ្ណេះទេ តែឳកាសមួយក្នុងការកសាងទំនាក់ទំនង ថ្មីៗ ការរៀនសូត្រពីពីគ្នាទៅវិញទៅមករវាងនិស្សិតនិងនិស្សិត និងការក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ លើវិស័យ ធុរកិច្ច ទៅកាន់និស្សិតហើយក៏បានជួយគំនិតច្នៃប្រឌិតរបស់និស្សិតឱ្យក្លាយ ទៅជាផលិតផល ឬសេវាកម្មណាមួយ បានជួយដោះស្រាយបញ្ហាប្រឈម ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ វិស័យសាធារណៈនិងវិស័យឯកជនជាដើម។

គួររំលឹកផងដែរថា កម្មវិធីសហគ្រិនមហាវិទ្យាល័យ គឺ ជាគម្រោងផ្តួចផ្តើមគំនិតសហគ្រិនភាពទូទាំងប្រទេសបង្កើត ឡើងក្នុងគោលបំណងគាំទ្រដល់និស្សិត និងគ្រូបណ្ដុះបណ្ដាលរហូតដល់ជាង ៣,០០០ នាក់ ពីសាកលវិទ្យាល័យ ៥០ មកពីទូទាំងប្រទេស។ កម្មវិធីនេះមាន ៤ ផ្នែកសំខាន់ៗ រួមមាន UnipreneurCamp, UnipreneurSprint, Unipreneur National Challenge និង UnipreneurEducator។ ហើយកម្មវិធីនេះ ដំណើរការជាតំណភ្ជាប់មួយ ដើម្បីបំពាក់ជូនយុវជនកម្ពុជានូវជំនាញជាក់ស្តែង បទពិសោធន៍ចាប់ផ្ដើមធុរៈកិច្ចថ្មី និងបណ្តាញគាំទ្រការចាប់ផ្តើមអាជីវកម្ម ដែលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍជាតិ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ មិនបានបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលក្នុងកម្មវិធី UnipreneurCamp នោះទេ។
ពោលគឺ ក្រុមឆ្នើមពី កម្រងនីមួយៗ នឹងបន្តទៅវគ្គ UnipreneurSprint ដែលជាកម្មវិធីបណ្តុះបណ្តាលតាម អនឡាញ រយៈពេល ៤ សប្តាហ៍ បន្ទាប់មកបន្តទៅក្នុងកម្មវិធី Unipreneur National Challenge ដែលមានក្រុមឆ្នើមពី ៥០ សាកលវិទ្យាល័យ នឹងធ្វើការប្រកួតដណ្ដើម យកចំណាត់ថ្នាក់ណាមួយក្នុងចំណោមចំណាត់ថ្នាក់ជាតិទាំង៨ក្រុម។ការចូលរួមនឹងផ្តល់ឱកាសដល់និស្សិត ទទួលបានបទពិសោធន៍ធុរៈកិច្ចថ្មីជាក់ស្តែង ការណែនាំពីគ្រូបង្វឹក និងឱកាស ចូលរួមក្នុងដំណើរការសហគ្រិនភាពទូទាំងប្រទេស។ សាកលវិទ្យាល័យដែលមានការប្តេជ្ញាខ្ពស់ចំពោះនវានុវត្តន៍ និងការអភិវឌ្ឍយុវជន ត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាដៃគូសហការជាមួយសហគ្រិនខ្មែរ នៅក្នុងគំនិតផ្តួចផ្តើមនវានុវត្តន៍ថ្មីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *