លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ចាត់​តំណាង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​គ្រួសារ​សពលោក​វរសេនីយ៍ត្រី​ មួន​ អ៊ាយ

បន្ទាយមានជ័យ​៖​ដោយអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​ និង​លោក​វរសេនីយ៍ទោ​ ឌី​ ទាវ​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មង្គលបូរី​និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​ចំនួន​៨,១៧០,០០០រៀល​(ប្រាំ​បី​លាន​មួយ​សែន​ប្រាំ​ពីរ​មុឺន​រៀល​គត់​)ក្នុង​នោះ​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦លាន​រៀល​និង​ថវិកា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​២,១៧០,០០០រៀល​យក​មក​ប្រគល់​ជូន​ដល់​គ្រួសារ​សពលោក​វរសេនីយ៍ត្រី​ មួន​ អ៊ាយ​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះរាំង​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មង្គលបូរី​ ដែល​បាន​ទទួល​មរណៈ​ភាព​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០២៥ សព​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​នៃ​សព​ស្ថិត​នៅ​ភូមិ​ថ្នាល់​ដាច់​ ឃុំ​ភ្នំ​ដី​ ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយមានជ័យ​។

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ បាន​ពាំនាំ​ការ​ចូលរួម​មរណទុក្ខ​និង​ចូល​រួម​សោកស្ដាយ​យ៉ាង​ក្រៃលែង​ជា​មួយ​ក្រុម​គ្រួសារ​សព​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ ចំពោះ​ការ​បាត់​បង់​ប្តី​ ឪពុក​ ជាទី​គោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ និង​ធ្លាប់​ផ្ដល់​នូវ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ​នា​គ្រា​កន្លង​មក​។

ជាចុងក្រោយ​លោក​សូម​ឧទ្ទិស​បួងសួង​ ដល់​គុណ​បុណ្យ​ព្រះរតន​ត្រ័យ​ វត្ថុ​សាក​សិទ្ធក្នុង​លោក​សូម​ជួយ​ដឹកនាំ​វិញ្ញាណក្ខន្ធ​របស់​លោក​វរសេនីយ៍ត្រី​ មួន​ អ៊ាយ​ សូម​បាន​ទៅ​កាន់​សុគតិភព​ កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *