គណៈបញ្ជាការឯកភាព​រដ្ឋបាល​ខេត្តប៉ៃលិន ប្រជុំ​ពង្រឹងប្រសិទ្ធិភាព ការថែរក្សាសន្តិ​សុខសណ្ដាប់​ធ្នាប់សាធារណៈ ក្នុងឱកា​សបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធា​នគណៈ​បញ្ជាការឯក​ភាពខេត្ត នា​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹង​ប្រសិទ្ធិភា​ពកា​រងារ ក្នុងការប​ង្ក្រាប និងទ​ប់ស្កាត់ប​ទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិ​សុខសណ្តាប់​ធ្នាប់សាធារណៈ ក្នុងឱ​កាសបុណ្យ​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ​ជាពិសេសការអ​នុវត្តន៍​គោលន​យោ​បាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធា​នគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ និងលើ​កទឹកចិត្ត ដ​ល់អាជ្ញាធរ និងក​ងកម្លាំងមានសមត្ថកិ​ច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើន​ការ​ខិត​ខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងកា​រអនុវត្តគោ​លនយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេ​សត្រូវមាន​ការប្រុង​ប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដា​ក់ក​ម្លាំ​ងកា​​រពារល្បាតតាមទីកន្លែងកំសាន្តនានា និងនៅតាមទីវត្តអារាមក្នុងខេត្ត មួយវិញទៀត​តាមគ្រប់​គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រា​យបញ្ហាផ្សេងៗជូនប្រ​ជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលា ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាស​ន៍លើកឡើងពីស្ថានភា​ពនៃការអភិវឌ្ឍប្រ​ទេស​ជាតិ​នា​ពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបង​ប្អូនប្រជាពល​រដ្ឋក៏មានកា​រងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំបន្តរ​បស់ស​ម្តេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំង​ផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំង​ប្រ​ទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គម​ជាតិ​ទទួល​បាន​នូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវា​យ​តម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងម​កបានយ​កចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួល​បានលទ្ធផ​លល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជា​ពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើង ក៏ដូច​ជាសំ​ណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិឃុំមាន​សុវត្តិភា​ពរបស់រាជ​រដ្ឋាភិបាល

Leave a Reply

Your email address will not be published. Required fields are marked *