ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីន​គរបាលក្រុ​ងរុ​នតាឯក​តេជោសែន ថែទាំ​និងក​សាង​គុណ​តម្លៃអ​ធិការដ្ឋាន ឱ្យ​ជាកន្លែង​ផ្ដល់​ភាពក​ក់ក្ដៅ​និងទំ​នុកចិត្ត​ជូនព​លរដ្ឋ!

ខេត្តសៀមរាប៖ជាងមួយឆ្នាំ ក្រោ​យសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយ​ករដ្ឋម​ន្ត្រី ចេ​ញអនុក្រឹត្យ​បង្កើតក្រុង​រុនតាឯ​កតេជោ​សែន នាព្រឹកថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​អភិសន្តិប​ណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ បានអញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវកា​រ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំ​នួនទៀត។

យោងតាម​របាយការ​ណ៍លោកឧត្តមសេ​នីយ៍ទោ ហួត សុធី ស្នងការនៃស្នងកា​រដ្ឋាននគរបា​លខេត្ត​សៀមរាប អគារអ​ធិការដ្ឋា​នក្រុងរុន​តាឯកតេជោ​សែន និងសមិទ្ធផ​លដែលសម្ពោធនៅថ្ងៃនេះ ជា​ចំ​ណ​ងដៃដ៏ថ្លៃថ្លារប​ស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន​សុភី ស សុខា ជូនមន្ត្រី និងប្រ​ជាពលរដ្ឋក្រុងរុន​តាឯកតេជោសែន

សមិទ្ធផលនេះរួមមាន ៖ អគារធំទំហំ ១៣,x ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រី ទំហំ ៧,x២៦​ម៉ែត្រ អគារផ្ទះបាយ និងកន្លែងហូបបាយ ទំហំ ៥x១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្ន ទំហំ ៥x១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ទំហឱ ៧,x១៣,៥ម៉ែត្រ បន្ទប់ទឹកសាធារណៈ ទំហំ ២,x,៨ម៉ែត្រ របងព័ទ្ធជុំវិញ ប្រវែង ២៩១,៥៧x២ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាម ១កន្លែង រៀបចំ​ចំណ​តរថយន្ត ១កន្លែង និងដងទង់ជាតិ ចំនួន ១ សាងសង់លើផ្ទៃដីទំហំ ៥ ០០០ម៉ែត្រការ៉េ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋ​មន្ត្រី បានចាត់ទុកសមិទ្ធផលអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ជាមនុញ្ញផលថ្មីមួយ​ទៀត កើតចេញពីមរតកនៃការដឹកនាំប្រ​កបដោយបទពិសោធឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងការបន្តពូនជ្រុំប្រក​បដោយភាពស្វាហាប់ពីរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជា។

ភ្ជាប់នឹ​ងអំណរសាទ​រជាមួយមន្ត្រីនគរបាល និងប្រជាពលរដ្ឋក្រុងថ្មីមួយនេះ ឯកឧត្តមអ​ភិសន្តិបណ្ឌិ​ត បា​នណែនាំលោកវរសេនីយ៍អធិការ និងមន្ត្រីនគរបាលចំណុះអធិការដ្ឋាន រួមគ្នាថែទាំសមិ​ទ្ធផលមួយ​នេះ ហើយខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អ ដើម្បីកសាងគុណ​តម្លៃឱ្យអធិការដ្ឋាន​ក្លាយ ជាកន្លែងផ្ដល់​ទំនុកចិត្ត និងភា​ពកក់ក្ដៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោ​បាយរបស់​រាជរដ្ឋាភិបាល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញកា​រពេញចិត្តចំពោះ​ការរៀបចំកសា​ងអធិការដ្ឋាន​ថ្មីនេះ ថាមានលក្ខណៈស្តង់ដារ មានរចនាប​ថស័ក្ដិសមសម្រា​ប់ការបំពេញកា​រងាររបស់​មន្ត្រីក្នុងខេត្ត​សៀមរាប ដែលជាខេ​ត្តទេសចរ​ណ៍វប្បធម៌រប​ស់ជាតិ។ ឯកឧត្តម ក៏បានណែនាំឯក​ឧត្តមនាយឧត្តម​សេនីយ៍អគ្គស្នង​ការ សហការជាមួយអង្គភាពពាក់ព័ន្ធ ពន្លឿនការដោះ​ស្រាយនិងរៀប​ចំអធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌមួយ​ចំនួន ឱ្យបានស័ក្ដិសមនៅមុនដំណាច់ឆ្នាំ២០២៨។

ពីវេទិកាអធិបតី​នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាស​ន៍កោតសរសើ​រថ្នាក់ដឹកនាំ​រដ្ឋបា​លខេត្តសៀមរាប រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហ​ការជាមួយខេត្ត​ជាប់ព្រំ​ដែន រួមចំ​ណែករែកពុ​នដោះស្រាយ​ការស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលនៃការប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់នឹង​អំពើឈ្លាន​ពានពីសំណា​ក់កងទ័ពថៃ។ ឯកឧត្តមចាត់ទុកការងារនេះជាផ្នែកមួយនៃស្មារតីរួបរួមជាតិដ៏រឹងមាំរបស់ខ្មែរ។

ក្នុងចំណោមអនុសាសន៍សំខាន់ៗដែលបានផ្ដល់ជូនទៅកាន់មន្ត្រីពាក់ព័ន្ធនាឱកាសនោះ ប្រមុខក្រ​សួងមហា​ផ្ទៃកម្ពុជា ក៏បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កា​ត់ មាន​សុវត្ថិភាព ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់និងបង្ក្រាប​បទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើជួញដូរមនុស្ស និងការធានាផ្ដល់សេ​វាសាធារណៈប្រ​កបដោ​យ​គុណ​ភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន

សូមបញ្ជាក់ថា បន្ថែមលើអំណោយដ៏ថ្លៃថ្លាដូចបានបញ្ជាក់ខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោ​កជំទាវ ក៏បានឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងរុនតែឯកតេជោសែន នូវរថយន្ត Pick up ថ្មី ចំនួន១គ្រឿង ព្រមទាំងកុំព្យូទ័រមួយចំនួនទៀត។ ការឧបត្ថម្ភនេះ គឺបន្ថែមលើថវិកា ដែលផ្ដល់ជូ​នអធិការដ្ឋាន តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជន ដែលបានចូ​លរួមក្នុងពិធីសម្ពោធសមិទ្ធផលដ៏អធិកអធមនាឱកាសនោះ

Leave a Reply

Your email address will not be published. Required fields are marked *