(ខេត្តបន្ទាយមានជ័យ) គ្រួសារជនភៀសសឹក ដែលមានជីវភាពខ្វះខាត ចំនួន២ភូមិ រួមមាន ភូមិព្រៃចាន់ ចំនួន១៧០គ្រួសារ និងភូមិ ជោគជ័យ ចំនួន ៦២២គ្រួសារ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលអំណោយមនុស្សធម៍ ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ និងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមនិងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចនិងលោកជំទាវ បណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។
ឯកឧត្ដម អ៊ុំ រាត្រី បានបន្តថា បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ សរុបចំនួន ៧៩២គ្រួសារ ដែលបានមកទទួលអំណោយមនុស្សធម៌នាពេលនេះឃើញថា ពួកគាត់ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំង ពុំបានប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃនោះឡើយ ដោយសារតែមូលហេតុ តំបន់នេះគឺជាប់ព្រំប្រទល់នៃប្រទេសសៀម ហើយពួកចោរសៀម កំពុងធ្វើការឈ្លានពាន យកបន្លាលួស ព័ទ្ធយកដីប្រជាពលរដ្ឋ គំរាមកំហែងបញ្ឆេះកំហឹង និងមានមហិច្ឆតាឈ្លានពានរំលោភលើ ការឈប់បាញ់ជាដើម។
ឯកឧត្ដម អ៊ុំរាត្រី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមចូលរួម ជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ ដើម្បីទប់ស្កាត់នៃការរុញច្រានពួកសៀមឈ្លានពានទឹកដី និងសូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានបន្តថា ក្រោយការចូលជាធរមាន នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពសៀមដែលបាន ឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងរបស់យើង ស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទីរបស់ខ្លួនច្បាស់លាស់ពេញលេញ រឹងមាំ គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌនៃការឈប់បាញ់ ក៏ប៉ុន្តែពួកចោរសៀមនៅតែបន្តរំលោភរាយបន្លាលួសចេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឱ្យពួកយើងបានសុខនោះឡើយ។ គួរបញ្ជាក់ផងដែរថា អំណោយដែលយកមកប្រគល់ជូនបងប្អូនដែលជាជនភៀសសឹកនៅពេលនេះ ១គ្រួសារ ទទួលបាន២៥ប្រាំគីឡូក្រាម មី១កេសទឹកស៊ីអ៊ីវ១យួរ មុង១ ភួយ១និងថវិកាមួយចំនួន៕