កម្ពុជាសង្ឃឹមថាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជាជាមួយបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃនឹង ទទួលលទ្ធផលល្អ

(ប៉ៃលិន)៖ ក្រសួងការពារជាតិកម្ពុជាសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំវិសាមមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា ជាមួយនឹងបញ្ជា ការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នឹងទទួលបានលទ្ធផលល្អ។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃនេះមានកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនា វីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។

ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀងដែល ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋាន ការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរប ស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា៖«កម្ពុជាសង្ឃឹមថាកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃស្អែក និងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពី រអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ ព្រមទាំងនាំមកនូវសន្តិភាព ស្ថេរភាព និង ស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញឆាប់រហ័ស »។

ជាមួយគ្នានោះដែរលោកជំទាវបានអះអាងថា កម្ពុជានៅតែបន្តអំពាវនាវដល់ភាគីថៃអនុវត្តនូវកិច្ចព្រមព្រៀងជាមួយគ្នាដោយប្រគល់មកវិញនូវទាហានកម្ពុជាចំនួន១៨រូប ដែលខ្លួនបានចាប់ដោយក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៩ ខែកក្កដា ដើម្បីឲ្យពួកគាត់បានវិលមកជួប ក្រុមគ្រួ សារគាត់វិញដែលកំពុងតែទន្ទឹងរងចាំទាំងថ្ងៃទាំងយប់៕

Leave a Reply

Your email address will not be published. Required fields are marked *