ពិធីប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និងរចនាសម្ព័ន្ធដឹកនាំយុវជនគណបក្ស

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និងរចនាសម្ព័ន្ធដឹកនាំយុវជនគណបក្សស្រុក រួមនឹងការផ្សព្វផ្សាយសភាពការណ៍ព្រំដែន។ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយស្រុកកោះសូទិន, ឯកឧត្តម ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, លោក ប្រធាន អនុប្រធានគណបក្សស្រុក, លោក លោកស្រី អចិន្ត្រៃយ៍បក្សស្រុក ប្រធានគណបក្សឃុំ យុវជន និង មន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

លោក ហ៊ុល សារ៉ន ត្រូវបានប្រកាសបំពេញបន្ថែម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និង ជាប្រធានយុវជនគណបក្សស្រុកកោះសូទិន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា កត្តាជោគជ័យទាំងឡាយ គឹផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង, ការយកចិត្តទុកដាក់បំពេញការងារ, កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនោះត្រូវអនុវត្តតាមគោលការណ៍របស់គណបក្សគឺ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *