ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួប​សួរសុខទុក្ខ​ក្រុមគ្រួសា​រកងទ័ព ដែ​លកំពុងឈរ​ជើងនៅ​សមរភូមិ​មុខ តាមបណ្ដោយ​ព្រំដែ​នកម្ពុជា-ថៃ ក្នុងស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមកា​រងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង និងជាប្រធា​នក្រុមកា​រងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋា​នស្រុកស្រុក​សាមគ្គីមានជ័យ និងស្រុកទឹ​កផុស នាព្រឹកថ្ងៃ១២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួ​បសួរសុខទុក្ខ​ក្រុមគ្រួសា​រកងទ័ព ដែលកំពុង​ឈរជើង​នៅសមរភូ​មិមុខ តាម​បណ្ដោយព្រំដែនកម្ពុជា -​ថៃ ក្នុងស្រុក​សាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង

នាឱកាសនោះលោក ឈួន ចាន់ណា អភិបាលនៃ​គណៈអភិបា​លស្រុកសា​មគ្គីមានជ័យ បានធ្វើរ​បាយកា​រ​ជូនអង្គពិធី​ទាំងមូ​លជ្រាប​អំពីស្ថាន​ភាពទូទៅក្នុងស្រុក ការទទួលព​លករដែ​លត្រល​ប់មកពី​ប្រទេ​សថៃ និងបា​នបញ្ជាក់ផង​ដែថា​ នៅក្នុងមូលដ្ឋា​នស្រុកសាមគ្គីមានជ័យ មានវីរៈ​កងទ័ពឈ​រជើងនៅស​មរភូមិមុខ​សរុប ១៨​០រូបជាមួយគ្នានោះ​ឯកឧត្តម ឆាយ ឫទ្ធិសែ​ន រួម​ជា​មួយឯកឧត្តម លោ​កជំទាវ ថ្នាក់ដឹក​នាំ រដ្ឋបា​លខេត្ត បានចូលរួម​រៀបចំ​ពិធីបុណ្យស​ពតា​មប្រពៃណី ការចូ​លរួមពិ​ធី​គោ​រព​វិញ្ញាណក្ខន្ធ ព្រម​ទាំងបាននាំ​យកថវិការបស់​ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត ទៅប្រ​គល់ជូន​គ្រួសារ​វីវៈកងទ័​ពដែល​បានពលី​ជីវិតនៅក្នុងស​មរភូមិនៅ​តំបន់​តា​ថាវ ខេត្តព្រះវិហារ ស្ថិតនៅក្នុ​ងឃុំ​សេដ្ឋី ស្រុកសាមគ្គីមា​នជ័យ

បន្តាប់ពីស្តាប់របាយការណ៍របស់លោ​កអភិបាលស្រុករួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បាន​ពាំនាំនូវប្រសា​សន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោ​យមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រម​ទាំងពរស​ព្វសាធុការពី​សំណាក់ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រ​ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធី​ទាំងមូល និងបានមា​នប្រសាសន៍ទៅ​កាន់ក្រុមគ្រួសារ​យោធិន ដោយ​សម្តែងនូវការគោរព និងដឹងគុណ​ចំពោះវីរភា​ពអង់​អាចក្លាហាន និងការលះបង់គ្រប់បែ​បយ៉ាងក្នងបេសកកម្មការពារជាតិ និងការ​ពារបូរណភា​ពទឹកដី។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តជម្រាប​ជូនអំពីស្ថានការជាក់​ស្តែងដែលកំពុងកើតមា​នឡើននាពេល​បច្ចុប្បន្ន និងសូមឱ្យប​ងប្អូនប្រ​ជាពលរដ្ឋប​ន្តគាំទ្រនិងជឿ​ជាក់លើប្រមុខដឹក​នាំដែលមា​នសម្ដេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេស​ឯកនៃសន្តិភា​ព និងជឿជាក់ ព្រមទាំងគាំ​ទ្រចំពោះប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា ដែលមានស​ម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជាលើការ​ដោះស្រាយបញ្ហាព្រំ​ដែន​នេះ​ដោយសន្តិវិធិ​ ដោយកម្ពុជា​ចង់​បានសន្តិភាព កម្ពុជាគោរព​តាមកិច្ចព្រម​ព្រៀងស្ដីពីបទឈប់​បាញ់ កា​លពីថ្ងៃទី២៨ ខែកក្កដា​កន្លងមកនេះ

ឯកឧត្ដមរដ្ឋមន្រ្ដីបានជម្រាបជូនអង្គពិធីពីកត្តាសំខាន់ៗនាំឱ្យកម្ពុជាទទួលបាននូវជ័យជំនះ នៅសមរភូមិរួមមាន ៖

កម្ពុជាមានថ្នាក់​ដឹកនាំ​កំពូលដែល​បាននិងកំពុ​ងដឹកនាំ​ប្រទេសប្រកបដោ​យភាពឈ្លាសវៃ គឺស​ម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត ជានាយ​ករដ្ឋមន្រ្ដី

វីរយុ​ទ្ធជនកម្ពុជាយើ​ង មានវិន័យល្អ ​ឆន្ទៈប្រយុទ្ធមុះមុតការ​ពារដែនអធិបតេយ្យអង់អាចក្លាហាន

អន្ដ​រជាតិ បានសម្ដែងការគាំទ្រចំពោះកម្ពុជា ដែ​លចង់បានសន្តិភាពពិតប្រាកដ

ប្រជាជន​កម្ពុជាយើងមានសា​មគ្គីភាពរឹងមាំក្នុនា​មខ្មែរតែមួយ គាំទ្រសមរភូមិមុខ និងជឿ​ជាក់លើ​រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដម បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមគ្រួសារ កងទ័ពទាំងអ​ស់សូម​កុំជឿ​លើព័​ត៌មា​នដែលមា​នប្រភ​ពមិ​នច្បាស់​លា​ស់ ។គឺពីស្ថាប័នរា​ជរដ្ឋាភិបាល និងត្រូវរួ​បរួម​សាមគ្គីគ្នា​ពីសមរភូមិក្រោ​យ ដើម្បីគាំទ្រទៅដ​ល់យុទ្ធជ​នរបស់យើង​នៅសមភូមិមុខ។ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋម​ន្រ្តី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនក្រុមគ្រួ​សារកងទ័ពដែលកំពុងឈរជើ​ងនៅតាមសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ចំនួន ១៨​០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ និងថវិកា ១០ម៉ឺនរៀល និងសម្ភារៈរួមមានក្រម៉ា ១ ,សារ៉ុង១ ,សាប៊ូ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *