រដ្ឋបាលខេត្ត​ប៉ៃលិន បន្តជួ​យអន្តរាគ​មន៍ប្រ​ជាពលរដ្ឋខ្មែរ ​កំពុងសម្រុ​កមកពីថៃវិញ តាម​ច្រកទ្វារព្រំ​ដែនអន្តរជា​តិព្រំ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានចុះ​ពិនិត្យ​មើលក្រុម​ការងាររបស់​រដ្ឋបាល​ខេត្តកំពុងបន្តស​ម្របសម្រួល និងដោះស្រាយជូនពលករខ្មែរ ដែ​លមកពីប្រទេសថៃវិលត្រលប់​ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត​ប៉ៃលិន

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ បានលើ​កឡើង​ថា រដ្ឋបាលខេត្ត បានជូន​ដំណឹងដល់ពលករខ្មែរ ដែលកំ​ពុងធ្វើការនៅប្រទេស​ថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេ​លអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើកា​រប្រមា​ថណាមួយ ដោ​យរង់ចាំទទួលទាំងអ​ស់ឱ្យតែ​ជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិន​មានឯក​សារគ្រប់គ្រាន់ក៏ដោយ។ ជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានស​ហការជាមួយ ក្រសួង​កា​រងារនិងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំទី​តាំងត្រៀម​ទទួលប​ងប្អូន​ពលករ នៅក្បែ​រព្រំដែន ដើម្បីសម្រួល​ទាំងការស្នាក់នៅប​ណ្ដោះអាសន្ន ការហូបចុក ការថែ​ទាំព្យា​បា​លសុខភាព និងជូនដំណើរវិល​ត្រលប់ ទៅស្រុកកំណើ​តវិញ ដោយឥតគិតថ្លៃ ព្រមទាំង​ជួយរកកា​រងារជូនព​លករផងដែរ

លោកជំទាវ​បណ្ឌិត អភិបាលខេត្ត បាន​បញ្ជាក់ថា បន្ទាប់ពីប្រទេ​សថៃបានបង្កសង្រ្គាមឈ្លានពាន រយៈពេល៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានប​ងប្អូន​ពលករខ្មែរកាន់តែច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុ​កកំណើត វិញតា​មច្រកទ្វារព្រំដែ​នមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិ​នផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *