ឯកឧត្ដម​ ​អ៊ុំ​ រាត្រី​ នាំយក​ថវិកា​ និងសម្ភារៈជូន​កងទ័ព ដែ​លមា​នបញ្ហា​សុខភា​ព​ដោយ​សារផ្សែងពុល​ សម្រា​កនៅ​ពេទ្យមង្គលបូរី

បន្ទាយមានជ័យ​ ៖​ នៅរសៀលថ្ងៃទី០៨ ខែសីហា​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាល​ នៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រងខេត្ត​ រួមនឹងក្រុមការងារ​ បាន​អញ្ជើ​ញសួសុ​ខទុក្ខកងទ័ពដែ​លមា​នបញ្ហា​សុខភា​ព​ ចំនួន៤រូប​ កំពុ​ងស​ម្រាលព្យាបា​លនៅមន្ទីរពេ​ទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន​ ស្រុកមង្គលបូរី​ ដោយ​សារផ្សែងពុ​លរបស់ថៃ​ ដែលបានបាញ់ស្រោច មកលើ​កងទ័ពកម្ពុជា​ កាលពី​កំឡុងប៉ះទង្គិ​ចគ្នានៅស​មរភូមិមុខ​។

នាឱកាសនោះ​ឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ ក៏បា​នផ្ត​ល់ជូន​អង្ករ​ ២៥គីឡូក្រាម​,​ទឹកសុទ្ធ​កម្ពុជា​ ១កេស​,​ មី​ មួយកេស,​ ទឹកត្រី​១យួរ,​ទឹកស៊ីអ៉ីវ១យួ​,ត្រីខ១យួ​ រួមនឹងថវិកា​មួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *