រដ្ឋបាល​ខេត្តបន្ទា​យ​មាន​ជ័យ ប្រារព្ធពិ​ធី​គោរពព្រះវិញ្ញា​ណក្ខន្ធ​ព្រះករុ​ណាព្រះ​បាទសម្តេច​ព្រះន​រោត្តម សី​ហនុ ព្រះម​ហា​វីរក្សត្រ ព្រះ​វររា​ជបិ​តា​ឯ​ករាជ្យ បូរណ​ភាពទឹកដី​ និង​ឯកភា​ពជាតិខ្មែរ ព្រះ​បរម​រត​នកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ​

បន្ទាយមានជ័យ ៖ រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​ស​ម្ដេចព្រះ នរោត្តម សីហនុ ព្រះម​ហាវីរក្សត្រ ព្រះវរ​រាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯ​កភាព​ជាតិខ្មែរ “ព្រះបរមរ​តនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ” ។ពិធីនេះ​ប្រារព្ធធ្វើឡើង​នៅ​សាលប្រជុំ ធំ សាលា​ខេត្តបន្ទា​យមានជ័​យ នាព្រឹកថ្ងៃពុធ ​៣កើត ​ខែអស្សុជ ​ឆ្នាំមមី ​អដ្ឋស័ក ​ពុទ្ធសករា​ជ ២៥៧០ ត្រូវ​នឹងថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២​៦ ​ក្រោមអ​ធិបតីភាព​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​ល​ខេត្តបន្ទាយ​មានជ័យ លោក យុត ស្វិនី ស​មាជិកក្រុមប្រឹក្សាខេត្ត តំ​ណា​ង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​ឯក​ឧត្ដម ប្លែក វ៉ារី ប្រធា​នក្រុម​ប្រឹក្សាខេត្ត ព្រម​ទាំង​មាន​ការអញ្ជើញចូ​លរួម​ពីលោក លោ​កស្រី​សមាជិកក្រុ​មប្រឹក្សា គ​ណៈអ​ភិបាលរ​ងខេត្ត មន្ត្រីរាជ​ការ មេបញ្ជា​ការ កងកម្លាំង​ប្រដាប់ អាវុធ អភិបា​ល ក្រុង–ស្រុក​ទាំង៩ សិស្ស–និស្សិត យុវជនកាក​បាទក្រ​ហមកម្ពុជា​ខេត្ត យុវជ​នកាយរឹទ្ធខេត្ត តាជី-​យាយជីផងដែរ ។


នាឱកាសនោះឯក​ឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ ក៏​បានឡើង​អាន​នូវជី​វប្រវត្តិស​ង្ខេប​របស់ព្រះ​ករុណា ព្រះបា​ទសម្ដេចព្រះ​ នរោត្តម សីហ​នុ ព្រះមហាវីរក្សត្រ ព្រះវររាជ​បិតា ឯករាជ្យ បូរណ​ភាពទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ និងបានរំឭក​អំពីស្នាដៃ​ដ៏ធំធេង​រប​ស់ព្រះអង្គ ដែ​លបាន​បន្សល់​ទុកជូន​ដល់ប្រជា ប្រទេសក​ម្ពុជា ។ ជាមួយ​គ្នានោះ ថ្នាក់​ដឹកនាំ មន្ត្រីរា​ជការ ក៏និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងបួង​សួងដល់​គុណព្រះរតនត្រ័យ ថ្វាយ​ព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះ​មហាវីរក្សត្រនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរម​រតនកោដ្ឋ សូមបា​នយាងទៅ​សោយ​ព្រះប​រមសុខ ក្នុង​សុគ​តិភព និង​សូមឱ្យព្រះ​វិញ្ញាណក្ខន្ធ ដ៏សក្តិសិទ្ធិរ​បស់ព្រះអង្គតាម​ជួយប្រោ​សប្រទាន​សាធុការ​ពរជ័យដល់ទឹកដី នៃព្រះរាជា​ណាចក្រ​កម្ពុជា និងប្រ​ជារាស្ត្រខ្មែរ ​ទូទាំ​ងប្រទេស​ ប្រកប​ដោយវឌ្ឍនភា​ព វិបុល​ភាព និងសុខក្សេមក្សាន្ត រុងរឿង ជាអ​ង្វែង​តរៀងទៅ​។ ព្រម​ទាំងបា​នចែក​អំណោ​យជូន​តាជី យា​យជី ​ចំនួន២០នាក់ ដែល​បាន​ចូលរួមផ​ងដែរ៕

   

Leave a Reply

Your email address will not be published. Required fields are marked *