(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកថ្មពួក បានទទួលពត៌មានតាមរយៈទូរស័ព្ទដៃពីឪពុកម្ដាយជនរងគ្រោះស្ដីពីករណីប្រទូស្ដកេរខ្មាស កាលវេលាម៉ោង២១និង០០នាទី ថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លើជនរងគ្រោះអាយុ ១៤ឆ្នាំ ។ ក្រោយពីទទួលបានពត៌មានពីឪពុក ម្ដាយជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ
ស្រុកថ្មពួកដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆេង ឆេម (បាវ) ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានអោបថើប និងប៉ះពាល់រាងកាយជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

