អភិបាលខេត្តប៉ៃលិន ជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

(ប៉ៃលិន)នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ហើយនោះ។
នាឱកាសនោះ លោកស្រី បាន ស្រីមុំ បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ញាតិមិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមការធ្វើដំណើរ ឬ កំពុងធ្វើដំណើរលើផ្លូវត្រឡប់ទៅកាន់លំនៅឋាន កន្លែងធ្វើការ និង ការសិក្សាវិញ សូមប្រកបដោយសុខសុវត្ថិភាព។លោកស្រី បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សនិស្សិត រាល់ការធ្វើដំណើរ សូមចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ដោយបើកបរដោយការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកតាមដងផ្លូវ កុំបើកបរហួសល្បឿនកំណត់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *