(ខេត្តបន្ទាយមានជ័យ) ធុងសំរាមចំនួន ៧៦៥ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ត្រូវបានធ្វើពិធីប្រគេនធុងសំរាមទាំង ៧៦៥ ធុង ដល់ព្រះសង្ឃចំនួន ២៥៥ វត្តទូទាំងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយវត្តមួយវត្តទទួលបានធុងសំរាមចំនួន ៣ ហើយចំពោះធុងសំរាមទាំងអស់នេះគឺសម្រាប់ដាក់តែសម្រាប់ស្ងួតតែប៉ុណ្ណោះ ។ដោយពិធីប្រគេននេះធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ្ឌ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការប្រគេនធុងសំរាមដល់ព្រះសង្ឃនៅពេលនេះក្នុងគោលបំណងឲ្យព្រះសង្ឃបានចូលរួមចំណែកថែរក្សាអនាម័យជួយឲ្យបរិវេណវត្តមានរបៀបរៀបរយបរិស្ថានស្អាតនិងខ្យល់អាកាសបរិសុទ្ធពិសេសធុងសំរាមនេះអាចសម្រួលដល់ការទុកដាក់ក្នុងការបែងចែកសំរាមឲ្យបានត្រឹមត្រូវម្យ៉ាងវិញទៀតក៏ជាការលើកកម្ពស់ការយល់ដឹង ចូលរួមបង្កើតការទម្លាប់ល្អក្នុងការថែរក្សាបរិស្ថានស្អាតគ្មានសំរាមចាប់ផ្ដើមពីវត្តអារាមរហូតទៅដល់ក្នុងសហគមន៍។
លោក ផៃ សុភី អនុប្រធានមន្ទីរបរិស្ថានខេត្តបានមានប្រសាសន៍ផងដែរថា ការប្រគេនធុងសំរាមដល់ព្រះសង្ឃនាថ្ងៃនេះគឺមានសារៈប្រយោជន៍ដល់ការទុកដាក់សំរាមផ្សេងៗក្នុងវត្តជាពិសេសរដូវកាន់បិណ្ឌភ្ជុំបិណ្ឌនិងឈានមកដល់នៅពេលឆាប់ៗនេះដូចនេះសម្រាប់នឹងកើនឡើងនៅក្នុងវត្ត យើងគួរយល់ដឹងហើយថាសំរាមជាប្រភពនិងជាកន្លែងបង្កាត់ពូជនៃមេរោគបាក់តេរី វីរុសនិងបរាសិតជាច្រើនប្រភេទដែលអាចឆ្លងចូលនៅក្នុងរាងកាយមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ដល់ការដកដង្ហើមឬតាមរយៈសត្វនាំមេរោគដូចជារុយនិងកណ្ដុរឡាក់។ល។
ព្រះឧត្តម សីល ញ្ញាណធុលសុធា ព្រះមេគណខេត្តបានមានថេរដីកាថ្លែងអំណរគុណដ៏ជ្រាលជ្រៅក្រៃលែងចំពោះឯកឧត្តមបណ្ឌិតអ៊ាងសុផល្លែតនិងឯកឧត្តមចាយបូរិន្ទដែលបានប្រគេនជូនធុងសម្រាមសម្រាប់វត្តប្រើប្រាស់ទុកដាក់សំរាមឲ្យមានរបៀបរៀបរយបានល្អនិងឱ្យស្របទៅនឹងអភិក្រមស3 របស់ក្រសួងធម្មការនិងសាសនា និងសេចក្តីណែនាំរបស់គណៈសង្ឃទាំងពីរគណៈស្ដីពីការរៀបចំបរិស្ថានក្នុងវត្តអារាមធ្វើយ៉ាងណាឱ្យល្អស្អាត បរិស្ថានល្អស្អាតនិងមានសុខភាពល្អ៕

