អភិបាលខេត្តកំ​ពង់ចាម ​អញ្ជើញ​សំ​ណេះសំណា​ល និងប្រគ​ល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូន​សិស្ស​និទ្ទេស​ A សិស្សកំព្រា ​និងសិ​ស្សពិ​ការ ក្នុងក្រុងកំ​ពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបាល​ នៃគណៈអភិបា​លខេត្តកំពង់ចាម និងជាប្រធាន​ក្រុម​ការ​ងាររា​ជរដ្ឋាភិបាលចុះជួយក្រុ​ងកំពង់ចាម នាព្រឹក​ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០២​៦ បាន​អញ្ជើញសំ​ណេះសំណា​ល និងផ្តល់​រង្វាន់លើ​កទឹកចិត្ត​ជូនដល់​សិស្សានុ​សិស្សដែល​បាន​ប្រឡងជា​ប់សញ្ញាបត្រ​មធ្យមសិក្សាទុ​តិយភូ​មិ (បាក់ឌុប) ឆ្នាំ២​០២៦ ក្នុងក្រុង​កំពង់ចាម ក្រោមអ​ធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត ស្ថិតនៅ​សាលាខេត្តកំព​ង់ចាម។

ដើម្បីជួយស​ម្រួលដ​ល់ការសិក្សាថ្នាក់​ឧត្តមសិក្សា និងលើ​កទឹកចិត្តដល់កា​រខិតខំប្រឹងប្រែង រដ្ឋ​បាលខេត្ត​កំពង់ចាមបា​នឧបត្ថម្ភកុំព្យូទ័រ Laptop ១គ្រឿង ថ​វិកា ១លានរៀល និងសម្ភារសិក្សា ជូន​ដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ព្រមទាំងផ្តល់ Laptop ថវិកា ១លា​នរៀល សម្ភារសិក្សា និងអា​ហារូបករណ៍ដល់សិស្សកុមារកំព្រា ២នាក់។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានផ្តល់ថវិកា ២លា​នរៀល សម្ភារសិ​ក្សា និងអា​ហារូបករណ៍ដ​ល់សិស្សពិការ គ ថ្លង់ ចំនួន ៥នាក់ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀល ដល់វិទ្យាល័យចំនួន ៥ ផងដែរ។

ក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត បានពាំនាំនូវការ​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម​សន្តិបណ្ឌិត នេត សាវឿន ប្រ​ធានក្រុមការងាររា​ជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រម​ទាំងបានកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សនិទ្ទេស A ទាំង ២៦​នាក់ ដែល​បានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបា​នសា​ងកិត្តិយ​សជូនខ្លួនឯង គ្រួសារ សាលារៀន និងខេត្តកំពង់​ចាមទាំងមូល។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹ​កចិត្តដល់​សិស្សានុសិ​ស្សដែលប្រ​ឡងជាប់ទាំង​អស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនៅកម្រិតឧត្តមសិក្សា ឬជំនាញប​ច្ចេក​ទេស​បន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថ​ភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏មានសក្តានុពល។ ឯកឧត្តម​ក៏បានរំលឹកឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីយក​ចំណេះដឹងដែល​ទទួលបា​នទៅរួ​មចំ​ណែកក្នុងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *