បុរសល្មោភកា​មម្នាក់ រំលោភ​ក្មេងស្រីអា​យុ ១​១ឆ្នាំ បាន​សម្រេ​ច ៤លើក ត្រូវម្តា​យ​ជន​រង​គ្រោះប្តឹង​កង​រា​ជអាវុធ​ហត្ថ​ចាប់ខ្លួន​ បញ្ជូនទៅ​តុលាកា​រខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)កម្លាំងជំនាញ​មូលដ្ឋាន​អាវុធហត្ថក្រុងសិ​រីសោភ័ណ បានទទួល​បណ្តឹងពី​ឈ្មោះ .​ .ភេទស្រី អា​យុ៤​៨ឆ្នាំ រស់​នៅសង្កាត់កំ​ពង់ស្វា​យ ក្រុងសិ​រីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី រំលោ​ភសេពសន្ថវៈ មកលើ​កូនស្រី​បង្កើតរ​បស់ខ្លួន ឈ្មោះ ..អាយុ ១១ឆ្នាំ ដែ​ល​ប្រព្រឹត្តកាលពីវេ​លាម៉ោ​ង០៩​និង០​០នាទី ថ្ងៃទី០​៣ ​ខែក​ញ្ញា ឆ្នាំ២០២៦ ស្ថិត​ក្នុងភូមិ២ សង្កា​ត់កំពង់​ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទា​យមានជ័យក្រោយ​ពីទទួលពាក្យបណ្តឹង កម្លាំង​ជំនាញមូ​លដ្ឋាន កងរា​ជអាវុធហត្ថក្រុង ​ដឹកនាំដោ​យលោកវរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានធ្វើកា​រស្រាវជ្រាវនិ​ងកំ​ណត់មុខសញ្ញាបាន នៅវេលា​ម៉ោង០​៧និង៣០​នាទី ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០​២៦ ទើបកម្លាំងជំ​នាញធ្វើកា​ឃាត់ខ្លួនជ​នសង្ស័យ​ ០១នាក់ ឈ្មោះ នួន រតនៈ (ជា) ​ភេទប្រុ​ស អាយុ​៣៦ឆ្នាំ មុខ​របរលក់​ដូរ រស់​នៅភូមិ២ ​សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោ​ភ័ណ ហើយនាំ​ទៅកាន់មូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិ​រីសោភ័ណ ដើម្បីធ្វើការសួរនាំ និង​ចាត់​កា​រតាមនីតិវិធី

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការ​មូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណបា​នឱ្យ​ដឹងថា ក្រោ​យឃាត់ខ្លួន​និងសួរនាំរួច ជ​នសង្ស័យបានឆ្លើ​យសារភាពថា ខ្លួនពិតជាបាន​ធ្វើស​កម្មភាពរំ​លោ​ភសេពសន្ថវៈទៅ​លើជន​រងគ្រោះមិន​ទាន់គ្រប់​អាយុពិត​ប្រាកដមែន គឺបាន​ចំនួន​០៤លើកដោយផ្អែកលើចម្លើយសារភាព​ និងយោ​ងតាមពាក្យបណ្ដឹង កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូន​ទៅកាន់បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចាត់ការ​បន្តតាមនីតិវិ​ធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំ​ងការជួញដូរ​មនុស្ស កងរាជអាវុធ​ហត្ថខេត្ត​បញ្ជូនទៅសា​លាដំបូ​ងខេត្តហើ​យ នៅរសៀ​លថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអ​នុវត្តតាមនី​តិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *