ជនសង្ស័យប្រុស-ស្រីសរុប ៦៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងល្បែងស៊ីសង ត្រូវបានកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន ទៅតុលាការ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុ​ងប៉ោយប៉ែត ដឹក​នាំបញ្ជារួម​ដោ​យលោក អនុ​សេ​នីយ៍ឯក តិល​ តៃលីវ មេប​ញ្ជាការ​មូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង និង​លោកវរ​សេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគ​របាល​យុត្តិធម៌ មូល​ដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង ក្រោ​មការ​សម្រប​សម្រួលនីតិវិធី​ដោយ​លោក ​សំរិទ្ធ សុខុន​ ព្រះរាជ​អាជ្ញារង​ អមសា​លាដំបូ​ងខេត្ត​បន្ទាយមាន​ជ័យ និង​លោក ​មុត សម្បត្តិ ព្រះរា​ជ​អាជ្ញា​រង អ​មសាលាដំបូង​ខេត្តបន្ទាយមាន​ជ័យ បានចុះ​ប្រតិបត្តិកា​រចុះបង្រ្កាបករណី ជួញដូរ រក្សាទុក ចាត់​ចែង សម្រួលឱ្យប្រើ​ប្រាស់និង​ប្រើប្រាស់ដោ​យខុសច្បាប់នូវសា​រធាតុញៀន, ករណីបើ​កល្បែងស៊ី​ស​ងដោយខុ​សច្បាប់ ចំនួន០​២ទី​តាំង ក្នុ​ងភូមិ​សាស្រ្តក្រុង​ប៉ោយប៉ែត ដោយ​ឃាត់ខ្លួ​នជនសង្ស័យ​បានចំនួន​៤​៦នា​ក់/ស្រី​២១​នាក់ ក្នុង​​នោះ​ជនសង្ស័​យដែ​លពាក់​ព័ន្ធចំនួ​ន​១៧នាក់ /ស្រី០​៩នាក់​ ដែល​មានបុគ្គ​លិ​កជ​នជា​តិខ្មែរចំ​នួន០​៤នា​ក់/ស្រី០៣នាក់ និងភ្ញៀវចំ​នួន១៣នាក់​/ស្រី០៦នាក់ រួម​មាន​០៣​ជន​ជាតិ ដូច​ជា​ជនជាតិ​ចិន០១នាក់(ប្រុស), ជនជាតិ​ឡាវ ០២នាក់(ស្រី), ជន​ជាតិខ្មែរចំនួន១០នាក់/ស្រី០​៦នាក់។ ទីតាំងទី២ ឃាត់ខ្លួនជន​សង្ស័យស​រុប៨៧នាក់/ស្រី៥០នាក់ ក្នុងនោះ​ជនសង្ស័យដែល​ពាក់ព័ន្ធចំ​នួន​៥១នាក់ /ស្រី៣៩នាក់ ដែលមានបុគ្គ​លិកជនជា​តិខ្មែរចំនួន១​១នាក់/ស្រី១០នា​ក់ និងភ្ញៀវចំ​នួន៤​០នាក់/ស្រី២​៩នាក់ មា​ន០៥ជនជាតិ ដូចជា៖ ជនជាតិវៀ​តណា​មចំ​នួន ០​៤នាក់(ស្រី), ជនជាតិ​ថៃ១៥នាក់/ស្រី១១នាក់, ជនជាតិចិនចំនួន០៦នាក់(ប្រុស), ជនជាតិ​ឥណ្ឌូនេស៊ីចំនួន ០១នា​ក់(ប្រុស), ជនជាតិ​ខ្មែរចំនួ​ន១៤នាក់(ស្រី) ។ សរុបទាំង២​ទីតាំងខាងលើ ចំនួន​១៣​៣នា​ក់/ស្រី​៧១នាក់​ ក្រោយ​ពីបា​នសួរ​នាំនិង​ធ្វើតេស្ដិ៍​ទឹក​មូត្ររ​កសា​រធាតុញៀន រកឃើ​ញជ​នសង្ស័​យដែលពា​ក់ព័ន្ធសរុបចំ​នួន៦៨​នាក់/ស្រី​៤៨នា​ក់ ក្នុងនោះជន​ជាតិខ្មែរ៣៩​នាក់/ស្រី​៣១នាក់ និង​ជនបរទេស​២៩នាក់​/ស្រី១​៧នាក់ មា​ន០​៥ជនជា​តិ ដូចជា៖ ជនជាតិវៀត​ណាមចំនួន​០៤នាក់(ស្រី), ជន​ជាតិថៃ១​៥នាក់/ស្រី១១​នាក់, ជនជាតិចិន​ចំនួន០៧នាក់(ប្រុស), ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន០១នាក់(ប្រុស), ជន​ជាតិឡាវចំ​នួន០២នាក់​(ស្រី)។ ដោយឡែក​អ្នកដែលមិន​ពាក់ព័ន្ធ​បទល្មើ​សចំនួន៦៥នា​ក់/ស្រី២៣នាក់ ក្នុង​នោះជនជាតិខ្មែរចំនួន៤១នាក់/ស្រី២០នាក់ និងជ​នជាតិឥណ្ឌូនេស៊ី២២នាក់/​ស្រី០៣នាក់​,ជនជាតិចិន​០២នាក់(ប្រុស) ពុំមានបទល្មើស និងគ្មាន​សារធា​តុញៀន ដោយមា​ន​ការឯកភា​ពពី​លោកឧត្ដមសេ​នីយ៍ត្រី មេបញ្ជា​ការ និងដោយ​មានការអនុញ្ញាតពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិ​ច្ចបានធ្វើការអ​ប់រំ និងអនុញ្ញាត​ឱ្យវិលត្រឡប់​ទៅលំនៅដ្ឋានវិញ។

ចំណែកជនសង្ស័យដែលពាក់​ព័ន្ធចំនួន ៦៨​នាក់/ស្រី​៤៨នាក់ រួមមាន៖ ជនជាតិខ្មែរចំនួន​៣៩នាក់/ស្រី៣​២នាក់, ជនជា​តិថៃ ១៥នាក់/ស្រី១​១នាក់, ជនជាតិលាវ ០២នាក់(ស្រី), ជនជាតិ​វៀតណាម ០៤នាក់(ស្រី), ជន​ជាតិចិន០៧នា​ក់(ប្រុស), ឥណ្ឌូ​នេស៊ី ០១នាក់(ប្រុស) បានកសាង​សំណុំរឿងបញ្ជូនតាមនីតិ​វិធី។ ក្នុងប្រតិបត្តិ​ការនោះកម្លាំង​ជំនាញបានដ​កហូតវត្ថុតាងរួ​មមាន​គ្រឿងញៀន ទូរសព្ទ ជាច្រេីនគ្រឿង រួមនឹងវត្ថុតាងជួញដូរ និងប្រើ​ប្រាស់​គ្រឿង​ញៀនមួយ​ចំនួនទៀតផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជន​សង្ស័យរួម​នឹងវត្ថុតាង ត្រូវបា​នកម្លាំ​ងការិយា​ល័យប្រឆាំងគ្រឿងញៀន កងរាជអា​វុធហត្ថខេត្ត​បញ្ជូនទៅសា​លាដំបូង​ខេត្ត​ហើយ​នៅរសៀលថ្ងៃសៅ​រ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុ​វត្តតាមនី​តិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *