បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់បំពេញបន្ថែមសមាសភាពជាផ្លូវការ គណៈកម្មការអនុសាខាអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកភ្នំស្រុក ដោយលោកស្រី ចំរើន ដាណេ ត្រូវបានជាប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក រួមនឹងសមាសភាពបំពេញបន្ថែមជាច្រើនរូបទៀតផងដែរ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកភ្នំស្រុក។
លោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក បានមានប្រសាសន៍ថា អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកភ្នំស្រុក” ត្រូវបានបង្កើតឡើងដោយឈរលើទស្សនវិស័យច្បាស់លាស់ ក្នុងការរួមចំណែកពង្រី សមត្ថភាព ពង្រីកឱកាស និងលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីលើគ្រប់វិស័យ មានសង្គមកិច្ច សេដ្ឋកិច្ច ការអប់រំ និងសុខុមាលភាពគ្រួសារ។ ហើយយើងក៏ជឿជាក់យ៉ាងមុតមាំថា *កម្លាំងរបស់ស្ត្រី គឺជាកាតាលីករដ៏សំខាន់ ក្នុងការជួយជ្រុំជ្រែងសង្គមជាតិឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីប្រកាសសមាសភាពនាថ្ងៃនេះ មិនត្រឹមតែជាការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់–អនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃបេសកកម្មដ៏មានអត្ថន័យ ក្នុងការរួមចិត្ត និងរួមដៃគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រី និងសហគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងថា ស្ត្រីគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ។ ហើយស្ត្រី គឺជានិមិត្តរូបនៃកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមគ្រប់យុគសម័យ។ ឯកឧត្តម ក៏បានជំរុញណែនាំបន្ថែមទៅដល់ក្រុមការងារ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្ត អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក –ក្រុង បន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេស ស្ត្រីមេម៉ាយ ជនចាសជរា ជាស្រ្តីជាដើម ដែលមានជីវភាពលំបាក ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ការប្រកាសសមាសភាព “អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកភ្នំស្រុក” គឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្ត ទុកដាក់ ការគាំទ្រ និងការផ្តល់តម្លៃយ៉ាងធំធេងដល់ស្មារតី នៃការលើកកម្ពស់ស្ត្រី និងការអភិវឌ្ឍសង្គមជាតិ។ ដោយឈរលើទស្សនវិស័យច្បាស់លាស់ ក្នុងការរួមចំណែកពង្រឹង សមត្ថភាព ពង្រីកឱកាស និងលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី លើគ្រប់វិស័យ មានសង្គមកិច្ច សេដ្ឋកិច្ច ការអប់រំ និងសុខុមាលភាពគ្រួសារ ” ស្ត្រី គឺជាកាតាលីករដ៏សំខាន់ ក្នុងការជួយជ្រុំជ្រែងសង្គមជាតិ ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព“៕

