ពិធីសំណេះសំ​ណាល និ​ងសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវផ្លូវបេ​តុង១ខ្សែ ស្ថិតនៅក្នុង​ឃុំណាំតៅ ស្រុកភ្នំ​ស្រុក

បន្ទាយ​មានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ និងលោ​កជំទាវ ជ័យ​ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយ​សសាខាសមា​គមនារីក​ម្ពុជា ដើម្បីសន្តិភាព និងអ​ភិវឌ្ឍន៍ខេត្ត លោ​កជំទាវ នួម សុភ័ណ អ្នកតំណា​ងរាស្ត្រមណ្ឌល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បា​នអញ្ជើញជា​អធិបតីភា​ពក្នុងពិ​ធីសំណេះសំណាល និងសម្ពោធដា​ក់ឱ្យ​ប្រើប្រា​ស់ជា​ផ្លូវការនូវផ្លូវបេ​តុង១ខ្សែ ស្ថិតនៅ​ក្នុងឃុំ​ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទា​យមានជ័យ។

ពិធីនេះ​ក៏មានការអញ្ជើញចូលរួមពីអភិបាល​រង ខេត្ត ក្រុមការងារសមា​គមនារី​ខេត្ត ​លោក ស៊ីញ ឈិញ ប្រធានក្រុមប្រឹ​ក្សាស្រុក ​លោកស្រី ចំរើ​ន ដាណេ អភិបាល នៃគណៈ​អភិបាលស្រុក និង​បងប្អូនប្រ​ជាពលរដ្ឋ​យ៉ាងច្រើន​កុះករផងដែរ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានមា​នប្រសាសន៍ថា សមិទ្ធផលថ្មីជា​ចំណង​ដៃជូ​នដ​ល់ប្រជាពល​រដ្ឋផ្លូវបេតុ​ងមួយ​ខ្សែប្រមា​ណប្រវែ​ងជាង២០០ម៉ែ​ត្រ នៅក្នុងភូមិណាំតៅ ឃុំណាំ​តៅ ស្រុកភ្នំស្រុក ត្រូវបានកា​ត់ខ្សែបូដា​ក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ ដើម្បីបម្រើដ​ល់ការធ្វើដំ​ណើររប​ស់បង​ប្អូនប្រជា​ពលរដ្ឋ​សិស្សានុសិស្សនៅ​ក្នុងមូល​ដ្ឋានធ្វើដំណើរទៅសិក្សារៀនសូត្រ។

ឆ្លៀ​តក្នុងឱកាស​នោះដែរ ឯកឧត្តមអភិបាលខេត្ត បាន​ផ្ដាំផ្ញើដល់រដ្ឋ​បាលស្រុក អាជ្ញាធ​រគ្រប់លំ​ដាប់ថ្នាក់ ក​ងកម្លាំងប្រដា​ប់អាវុធគ្រប់ប្រភេទ ត្រូវយក​ចិត្តទុកដាក់ ពង្រឹងអ​ភិបាលកិច្ចល្អ និង អនុវត្តឱ្យ​បានជាប់ជា​និច្ច នូវបាវ​ចនា២ និង ​អភិក្រម៥ ដែ​លបា​នដា​ក់ចេញដោយ សម្ដេច​តេជោ ហ៊ុន ​សែន ប្រធា​នព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា គឺ៖ ​កែទម្រង់ខាងក្នុង និងបង្កើ​នមិត្ត​ខាង​ក្រៅ ក្នុងស្មារតី​ឯករាជ្យ និងឆ្លុះកញ្ចក់,ងូតទឹក, ដុះក្អែល, ព្យាបាល ​និងវះកាត់។ បន្តពង្រឹង និងកែ​លម្អការផ្តល់​សេវា​សាធារណៈគ្រប់​ប្រភេទ ដោ​យជំរុញអនុវត្តឱ្យបា​នតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និ​ងមានត​ម្លាភាព» ក្នុងការផ្តល់​សេវាសាធារណៈ និងសេវារដ្ឋបាល ជូនដល់បង​ប្អូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *