សិក្ខាសាលា​ស្ដីពីយន្តការ និ​ងលំហូ​រនៃការ​កំណត់អ​ត្តសញ្ញាណ​រាយការ​ណ៍បញ្ជូន និងគ្រ​ប់គ្រង​ករណីកុមា​រនៅ​ថ្នា​ក់ក្រោម​ជាតិ

(បន្ទាយមានជ័យ) លោក យឹម​ សំណាង អ​ភិបាលរង​​ ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទា​យមានជ័យ បានអញ្ជើញជា​អធិបតីភាព​បើកសិក្ខាសា​លាស្ដីពីយន្តការ និងលំហូរនៃការ​កំណត់អត្តស​ញ្ញាណ​រាយការណ៍ បញ្ជូន និងគ្រប់គ្រងក​រណីកុមារ​នៅថ្នាក់​ក្រោមជាតិ។ សិក្ខាសាលា​នេះ​ធ្វើឡើង​នៅព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ២០២៦ នៅសាលប្រ​ជុំការិយាល័​យមជ្ឈមណ្ឌ​លសំច​តប៉ោយប៉ែត និងស្តារ​នីតិ​សម្បទា (PTRC)​ អគារថ្មី ក្នុងក្រុ​ងប៉ោយ​ប៉ែត ដោយ​មានការចូ​លរួមពីលោ​ក លោក​ស្រី អភិបា​ល.អភិ​បាលរ​ងក្រុង នគរ​បា​លក្រុង ប្រធាន.​អនុប្រធានមន្ទីរ ការិយាល័​យពា​ក់ព័ន្ធ ​អាជ្ញាធរមូល​ដ្ឋានស​ង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍ផងដែរ។បន្ទាប់ពី​បានស្ដាប់នៅរ​បាយការណ៍របស់​លោ​ក អនុប្រធា​នមន្ទីរសង្គមកិ​ច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​ខេត្តបន្ទា​យមានជ័យ និងតាម​បណ្ដា​អង្គការ​ដៃគូរួច​មក​លោក យឹម សំណាង អភិបា​លរង ខេត្ត​បានកោត​សរសើរចំ​ពោះអ​ង្គការតំ​ណក់ទឹក និ​ងគ្រប់ស្ថាប័ន និងអ​ង្គការដៃគូ ដែលបាន សហកា​ររៀបចំវគ្គ​បណ្តុះបណ្តាល​នេះឡើង ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ដើម្បីចូលរួមកា​រពារ និងលើកក​ម្ពស់សុខុ​មាលភាពកុមារឱ្យកា​ន់តែមានប្រសិទ្ធភា​ព។ ជាក់ស្តែង កុមារគឺ​ជាធ​នធានមនុស្សដ៏មា​នតម្លៃ និងជាកម្លាំងស្នូលស​ម្រាប់ការអ​ភិវឌ្ឍប្រទេសជាតិនា​ពេលអនាគ​ត។

លោ​ក អភិបាលរង​ ខេត្តបាន​បញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ​ មានគោ​លបំណងសំខាន់ៗដូចជា៖
,បង្កើ​នចំណេះដឹងរបស់សិក្ខាកាមអំពីនិយមន័យ ប្រភេទ និងទម្រង់នៃការកេងប្រវ័ញ្ច និងកា​រជួញដូរកុមារ។
,ពង្រឹងសម​ត្ថភាពក្នុងការកំណត់អត្តសញ្ញាណកុមាររងគ្រោះ និងកុមារងាយរងគ្រោះ តាមរយៈ​ការសម្គាល់សញ្ញា និងកត្តាហានិភ័យផ្សេងៗ។
,ពង្រឹ​ងកា​រយល់ដឹងអំពីយន្តការរាយការណ៍ និងការបញ្ជូនករណីទៅកាន់សេវាពាក់ព័ន្ធ។
,លើកកម្ពស់​ការអនុវត្ត​គោលការណ៍ឆ្លើយតបដែលផ្តោតលើកុមារ និងគោរពផល​ប្រយោជន៍ល្អបំ​ផុតរបស់កុមារ។
,ពង្រឹងកិច្ចសហការ និងការសម្របសម្រួលរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការ​ដៃគូ ដើម្បី ធានាការការពារ និងការឆ្លើយតបចំពោះកុមារប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមជាមួយគ្នា​នោះលោក យឹម សំណាង សង្ឃឹមនិងជឿជាក់ថា៖ តាមរយៈសិក្ខា​កាមទាំង​អស់នឹ​ងទ​ទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលអាច​យកទៅអ​នុវត្តជាក់​ស្តែងក្នុង​ការងារប្រចាំថ្ងៃ ដើម្បីជួយកំណត់អត្តសញ្ញាណ វាយការណ៍ និងបញ្ជូនករណីកុមារ បានកាន់តែ​មានប្រសិ​ទ្ធភាព និងទា​ន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *