ខេត្តបន្ទាយមានជ័យ៖យើងភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងនោះឡើយ។លោកស្រី មុំ ពុទ្ធីតា អភិបាលរង ខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ខេត្ត មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ខេត្តស្ដីពីបច្ចុប្បន្នភាពនិងលទ្ធផលនៃការឆ្លើយតបនៃមេរោគអេដស៍និងការអនុវត្តផែនការយុទ្ធសាស្ត្រ ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតបដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យដោយក្នុងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យុត ស្វិតនី សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី មន្ទីរអង្គភាពមន្ត្រីពាក់ព័ន្ធ។
លោកវិជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះបញ្ហាចម្លងមេរោគអេដស៍កាន់តែមានការព្រួយបារម្ភជាខ្លាំង ជាក់ស្ដែងដូចជា បុរសស្រលាញ់បុរសស្ត្រីស្រឡាញ់ស្ត្រីខ្វះការការពារពាក់ស្រោមអនាម័យណាមួយកំពុងនាំគ្នាភ្លេចអេដស៍ចំពោះអេដស៍គឺមិនភ្លេចយើងដាច់ខាត។ចំពោះកិច្ចប្រជុំគ្នាថ្ងៃនេះក្នុងគោលបំណងបង្ហាញពីការវិភាគស្ថានភាពរីករាលដាលមេរោគអេដស៍ក្នុងខេត្តពិនិត្យលើសកម្មភាពបទអន្តរាគមន៍បន្ថែមដើម្បីអនុវត្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ឲ្យឈានសម្រេចបានគោលដៅ ៩៥ .៩៥ និង ៩៥។
លោកស្រី មុំ ពុទ្ធីតា បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនិងលេខាធិការដ្ឋានប្រយុទ្ធនិងជំងឺអេដស៍ខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ខ្ពស់ចំ ពោះបញ្ហាអេដស៍ដោយបានពង្រឹងលើការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អរវាងគណៈកម្មាធិការលេខាធិការដ្ឋានអេដស៍ខេត្តនិងអង្គការដៃគូដើម្បីអនុវត្តអន្តរាគមន៍ប្រយុទ្ធនិងជំងឺអេដស៍ប្រកបដោយភាពរលូននិងប្រសិទ្ធភាព។
លោកស្រីអភិបាលរង ខេត្តបន្តថា៖ជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ប៉ុន្តែតាមរយៈការរួមដៃគ្នាយ៉ាងសកម្មនោះយើងអាចបញ្ចប់ការរាលដាលនៃជំងឺនេះបានតាមគោលដៅសាកលលោកគ្មានមេរោគអេដស៍ឆ្នាំ២០៣០។វិធានការគន្លឹះដើម្បីពង្រឿនការឆ្លើយតបគឺបង្កើនការយល់ដឹងអំពីការប្រើប្រាស់ស្រោមអនាម័យនិងជុំវិញការប្រើប្រាស់ថ្នាំបង្ការម្យ៉ាងវិញទៀតការពិនិត្យនិងស្វែងរកលើកទឹកចិត្តឱ្យមានការធ្វើតេស្តឈាមរកវីរុស hiv ឲ្យបានឆាប់រហ័សនិងសំងាត់ដឹងពីស្ថានភាពសុខភាពនិងទទួលបានការព្យាបាលបានទាន់ពេលវេលា៕

