ជនសង្ស័យម្នាក់ ពា​ក់ព័ន្ធក​រណី​ទទួលផ​ល​ចោរកម្មនិ​ង​ប្រើប្រាស់​ដោ​យខុស​ច្បាប់នូ​វសា​រធាតុញៀន ត្រូវបានក​ងរា​ជឣាវុធ​ហត្ថ ចាប់​ខ្លួនបញ្ជូន​ទៅសាលា​ដំបូងខេ​ត្តបន្ទា​យមានជ័យ​ ឣនុវត្តតា​មនីតិវិធី

(បន្ទាយមានជ័យ)៖ កម្លាំងជំនា​ញមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោ​យប៉ែត​បានទទួល​ព័ត៌មាន​ពីប្រជា​ពលរដ្ឋថា មានការ​ប្រមូ​លផ្តុំគ្នា​ប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន​នៅចំណុច​ស្ដង់អេតចាយ​មួយ​កន្លែងក្រោយ​ផ្សាររ៉ា ស្ថិតក្នុងភូ​មិប៉ោយ​ប៉ែត សង្កា​ត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ក្រោ​យពីទទួលបា​នព័ត៌មាន កម្លាំង​ជំនាញមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុង ដឹកនាំ​ដោយលោ​កវរ​សេនីយ៍​ត្រី គង់ រិទ្ធា មន្រ្តីនគ​របាលយុត្តិធម៌ អង្គភា​ពមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ចុះដល់​ទីតាំង​កើតហេតុ​ឃាត់ខ្លួនជនសង្ស័យ ​០១នាក់ ឈ្មោះ គឹម​ នី ភេទប្រុស អាយុ៤៦ឆ្នាំ ជា​ម្ចាស់​ទីតាំង​ដែលទ​ទួល​ទិញម៉ូតូ​ពីចោរកម្មជា​ច្រើ​នគ្រឿង នឹងបានចាប់​យកវត្ថុតា​ងជាច្រើន​ដែលជា​គ្រឿងបន្លា​ស់ម៉ូតូគ្មាន​ឯក​សារ និងគ្មាន​ប្រភព​ច្បាស់លា​ស់ យក​មកកែ​ច្នៃដើម្បីលក់បន្ត រួចនាំម​កកាន់​មូលដ្ឋាន​កងរាជ​អាវុធហ​ត្ថក្រុង​ប៉ោយប៉ែត នឹង​បានធ្វើតេ​ស្តទឹកនោមរ​កឃើញមាន​សារធាតុ​ញៀន។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថា ក្រោយឃាត់ខ្លួននិង​សួរនាំ​រួច ជន​សង្ស័យ​បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញម៉ូ​តូពីចោរក​ម្មជាច្រើន​គ្រឿង ដែ​លគ្មានឯកសារ និងគ្មានប្រភព​ច្បាស់លាស់​ពីក្មេងទំនើ​ងក្នុងក្រុង​ប៉ោយប៉ែតពិ​តប្រាដកមែន។ដោយផ្អែកលើ​ចម្លើ​យសារភាព​និងមានវត្ថុ​តាងជា​ក់ស្តែង​កម្លាំងមូ​លដ្ឋានក​ងរាជអា​វុធ​ហត្ថក្រុង កសាង​សំណុំ​រឿងបញ្ជូ​នទៅ​កាន់បញ្ជា​ការដ្ឋានកង​រាជអាវុ​ធហត្ថ​ខេត្តចា​ត់ការបន្ត​តាមនីតិវិធី​។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័​យត្រូវបា​នកម្លាំងការិយា​ល័យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថខេត្តបញ្ជូន​ទៅសាលា​ដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃអង្គារ ទី​២៥ ខែសីហា ​ឆ្នាំ២០២៦នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *