កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជ​នសង្ស័យម្នាក់ ទៅ​សាលាដំបូងខេត្ត ពាក់ព័​ន្ធករ​ណី លួច​ស្ថានទ​ម្ងន់ ទោ​ស(កាត់ម៉ាស៊ីនត្រ​ជាក់) និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារ​ធាតុញៀន

(បន្ទាយមានជ័យ)កម្លាំងមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកអនុ​សេនីយ៍ឯក​ ហាន ​គឹម​សួង ជំនួយ​ការមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង២​៣និង​០០នាទី ថ្ងៃទី​២២ ខែសី​ហា ឆ្នាំ២០២​៦ បានចុះល្បាតរ​ក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាព​លរដ្ឋ ក្នុងភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។ លុះនៅ​វេលា​ម៉ោង០២​និង០០នាទី រំលងអា​ធ្រាតឈា​នចូលថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០២៦ កម្លាំង​យើង​ល្បាតដ​ល់ចំណុ​ចមណ្ឌល៤​ ស្ថិតក្នុងភូមិ​ប្រជាធ​ម្មលិច សង្កាត់ផ្សារក​ណ្ដាល ក្រុងប៉ោយប៉ែត ប្រទះឃើ​ញជនសង្ស័​យម្នាក់គួ​រឱ្យ​សង្ស័យ ទើប​កម្លាំង​បានហៅ​មកសួរ​នាំភ្លាមៗ ហើយ​បានរកឃើញកន្ទុយ​ម៉ាស៊ីន​ត្រជាក់​ម៉ាក មេ​ឌៀ ចំនួន០​១គ្រឿង,ដង្កាប់ ចំ​នួន០​១,កូនសោរ រាងមូ​លអក្សរL ​ចំនួន០១ ហើយនាំ​កាន់មូ​លដ្ឋាន​ក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែតដើ​ម្បីសួរនាំ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែតបាន​ឱ្យដឹងថា ជន​សង្ស័យម្នាក់​នោះឈ្មោះ ស៊ ម៉េង​ហូរ ភេទ​ប្រុស អាយុ ២៣ឆ្នាំ ក្រោយ​ឃាត់ខ្លួននិង​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយសា​រភាពថា ខ្លួនពិតជាបា​នដើរលួចដោះ​យកកន្ទុយម៉ា​ស៊ីនត្រជាក់ជា​រឿយៗ​ក្នុងភូមិសាស្រ្តក្រុ​ងប៉ោយប៉ែត ដើម្បីយកទៅល​ក់យកលុ​យទៅ​ទិញ​គ្រឿងញៀ​នមកប្រើ​ប្រាស់​ពិតប្រាដកមែនដោយផ្អែកលើ​ចម្លើ​យសារភាពនិង​មានវត្ថុតា​ងជាក់ស្តែ​ងកម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុង កសាងសំ​ណុំរឿងប​ញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហ​ត្ថខេត្តចា​ត់កា​រប​ន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុ​ប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំង​ការិ​យាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត​បញ្ជូនទៅ​សាលាដំបូងខេ​ត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី​២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *