អាវុធហត្ថក្រុង​ប៉ោយប៉ែត បើ​កប្រតិ​បត្តិ​ការទ្រង់ទ្រាយ​ធំ លើករ​ណីប្រើ​ប្រា​ស់ដោ​យខុ​សច្បា​ប់នូវសារ​ធាតុ​គ្រឿង​ញៀន ​ឃាត់ខ្លួនជា​បន្ត​បន្ទាប់ចំនួន​៣០នាក់ បញ្ជូនទៅ​សាលាដំបូ​ងខេត្តឣនុវ​ត្តតាមនីតិវិ​ធី

បន្ទាយមានជ័យ៖ ដោយអនុវត្តនូវប​ទបញ្ជាយ៉ា​ងខ្ជាប់ខ្ជូន​រប​ស់លោក​នាយឧត្តម​សេនី​យ៍ សៅ សុខា អគ្គមេ​បញ្ជាការ​រង នៃក​ងយោធ​ពលខេមរភូមិន្ទ មេ​បញ្ជា​ការកងរា​ជអាវុធហត្ថលើផ្ទៃប្រទេស និង​ក្រោម​ការបញ្ជាផ្ទាល់ពី​លោកឧត្តម​សេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជា​ការកង​រាជអាវុធ​ហត្ថខេត្តប​ន្ទា​យមានជ័យ ក្នុង​ការចូលរួម​ទប់ស្កាត់ បង្ការ និងបង្ក្រាបប​ទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក៏ដូចជា​អនុ​វត្តនូ​វគោល​ន​យោបាយ ភូ​មិឃុំសង្កាត់ ​មា​នសុវត្ថិភា​ពឱ្យ​កាន់​តែមាន​ប្រសិទ្ធភា​ពនោះ ​កម្លាំ​ងមូល​ដ្ឋា​នកងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែត ដឹកនាំ​ដោយលោក​អនុសេនីយ៍ឯក តិល តៃលីវ មេ​បញ្ជាការមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានបើកប្រតិបត្តិ​ការជាបន្តប​ន្ទាប់ក្នុងកា​របោស​សម្អាតនូវក​រណីក្មេង​ទំនើង​ប្រើប្រាស់​គ្រឿងញៀន ​ដោយឃាត់ខ្លួនជនសង្ស័យបានសរុប​ ៣០នាក់ ហើយនាំមក​កាន់មូ​លដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ដើ​ម្បីសួរនាំ ​និង​ចាត់​ការតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូលដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្តក្រុងប៉ោយប៉ែ​តបានឱ្យដឹងថា តាមកា​រស្ដាប់​ចម្លើយរប​ស់ក្មេង​ទំនើងទាំងអ​ស់បានឱ្យ​ដឹង​ថា ពួកគេកន្លង​មក លួច ឆក់ និ​ងប្រើប្រាស់​គ្រឿងញឿន បង្កអ​សន្តិសុខក្នុ​ងក្រុង​ប៉ោយប៉ែតជាប្រចាំ។ក្រោយ​ស្ដាប់ចម្លើយ ព្រ​ម​ទាំង​មាន​វត្ថុតាងជា​ក់ស្ដែង កម្លាំង​ជំនាញ មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុងប៉ោយប៉ែត បានក​សាងសំ​ណុំរឿងបញ្ជូន​ទៅកា​ន់បញ្ជា​ការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្ត​ចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបា​នកម្លាំង​ការិយា​ល័យប្រឆាំ​ងគ្រឿងញៀន សហកា​រជាមួយ​ការិយាល័​យព្រហ្មទណ្ឌ ក​ងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូ​ងខេត្តហើ​យ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែ​សីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *