(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិអូរជ្រៅនិងភូមិក្បាលកោះ សង្កាត់អូរជ្រៅ និងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុប១០នាក់ ៖ ១–ឈ្មោះ ឌឿក សុផល ហៅ ស៊ុយ ភេទប្រុស អាយុ ៤៧ឆ្នាំ(ជួញដូរ រក្សាទុក និងប្រើប្រាស់), ២–ឈ្មោះ នូវ សំអ៊ុល ហៅ ក្អុល ភេទប្រុស អាយុ ៣៦ឆ្នាំ (រក្សាទុក និងប្រើប្រាស់), ៣–ឈ្មោះ គិន ភ័ក្ត្រ ភេទប្រុស អាយុ ២៤ឆ្នាំ(រក្សាទុក និងប្រើប្រាស់), ៤–ឈ្មោះ កែវ ថៃ ភេទប្រុស អាយុ ៤២ឆ្នាំ(ប្រើប្រាស់), ៥–ឈ្មោះ ណន សំណាង ហៅ ក្តាម ភេទប្រុស អាយុ ២៣ឆ្នាំ(រក្សាទុក និងប្រើប្រាស់), ៦-ឈ្មោះ ឌិង សារ័ត្ន ភេទប្រុស អាយុ ៣១ឆ្នាំ(រក្សាទុក និងប្រើប្រាស់), ៧–ឈ្មោះ រឿន យ៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ(ជួញដូរ រក្សាទុក និងប្រើប្រាស់), ៨–ឈ្មោះ រ៉េត ចំណាន ហៅ ឆេ ភេទប្រុស អាយុ ២៩ឆ្នាំ (ជួញដូរ រក្សាទុក និងប្រើប្រាស់), ៩–ឈ្មោះ ឡាយ តុន ហៅ តុញ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ(ជួញដូររក្សាទុក និងប្រើប្រាស់), ១០–ឈ្មោះ ចាន់ ពិសី ភេទប្រុស អាយុ ២០ឆ្នាំ(ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ) ព្រមទាំង ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ៧០កូនថង់កិប ទម្ងន់ ២៧,៦១ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១កូនថង់កិប ស្មើនឹង ០១គ្រាប់ ទម្ងន់ ០,៣២ក្រាម,ម៉ូតូ ចំនួន ០២គ្រឿង,ទូរស័ព្ទ ចំនួន ០៣គ្រឿង រួមនឹងសម្ភារៈវត្ថុតាង មួយចំនួនទៀត ហើយនាំទៅកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផង ចំណែកកាំបិតពួកគេដាក់តាមម៉ូតូដើម្បីការពារខ្លួន។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

