ក្រុមប្រឹក្សា​ខេត្តប៉ៃលិន ប្រជុំ​សាមញ្ញលើ​កទី២៧ ​អណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសា​មញ្ញ​លើក​ទី២៧ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធា​នក្រុម​ប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំ​ងមានកា​រចូលរួមពី​សំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយក​រងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធា​នមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុក ជាច្រើននាក់ផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះ​មានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ​សាមញ្ញលើកទី២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, .ពិនិត្យ និងអនុម័ត សេចក្តី​ព្រាងរបា​យការ​ណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋ​បាល​ខេត្ត​ប៉ៃលិន, .-ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការ​កែសម្រួល​សមាសភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន។ពិនិត្យពិភាក្សា និងអ​នុម័​ត លើសេចក្តីព្រាង ​សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិ​ការគ្រប់គ្រងដី​រដ្ឋខេត្ត​ប៉ៃលិន។ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែ​សម្រួលស​មាស ភាព ក្រុមការងារពិនិត្យ សំណង់ និងចុះបញ្ជីដីធ្លី មានលក្ខណៈ​បំពេញបន្ថែមរ​បស់ប្រជា​ពលរដ្ឋ ស្ថិត នៅភូមិសាស្ត្រ ខេត្តប៉ៃលិន។, .ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រា​ងសេចក្តី​សម្រេច ស្តីពីការកែ​សម្រួលប្រការ១ នៃសេចក្តី សម្រេចលេខ ០៣៨/២៤ សសរ ចុះថ្ងៃទី រចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមា​រខេត្តប៉ៃ​លិន, . ពិនិត្យ និងអនុម័ត ពាក្យសុំច្បាប់របស់ ឯកឧត្តម សុទ្ធ ឃុនថាល សមាជិ​កក្រុម​ប្រឹក្សាខេត្ត​ប៉ៃលិន និង៦. បញ្ហាផ្សេងៗ ។
ក្រោយពី​បា​ន​ស្តាប់ការលើ​កឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវប​ណ្ឌិត  បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ក្រើនរំលឹកមន្ទីរជំនា​ញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោ​លនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស​ត្រូវយកចិត្ត​ទុក្ខដាក់​ខ្ពស់ចំពោះ​សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិល​ត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។
លោកជំទាវប​ណ្ឌិតអភិ​បាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួ​រនាទីភារៈកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសបាន​ចូលរួមក្នុងការការ​ពារបូរ​ណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបង្ក្រាបបទល្មើសបច្ចេកវិជ្ជា Online Scams, ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាម​មូល​ដ្ឋា​នឱ្យលេចឡើងជារូបរាង ដែលជា ការរួមចំណែកឱ្យខេត្តប៉ៃលិន យើងមានភា​ពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មាន​ប្រសាសន៍​បូកសរុ​បក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសា​សន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោក​ជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូ​លដ្ឋានប្រ​ក​បដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោ​ទន ដែល​ធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ កែប្រែមុខមាត់ថ្មី របស់ខេត្តប៉ៃលិន ជាពិសេសបានជួយ​សម្របសម្រួលដោះ​ស្រាយបញ្ហាជូនប្រ​ជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែ​ងទំនាក់ទំនងជា​មួយក្រុមហ៊ុនរកការងារជូន បងប្អូនពលករទាំងនោះផងដែរ។
នៅក្នុងឱកាសនោះ​ផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់​ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រសិ​ទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *