រឿង​ទិញដី​អត់​បាន​ដី(ដីខ្យល់) រប​ស់ក្រុម​ហ៊ុន ពៅ វណ្ណា ពុះដីឡូល​ក់នៅ​ភូមិអា​ងសិ​លាខ្មែរ​ ក្នុងឃុំ​អូរបីជាន់ ពលរដ្ឋបន្តលើ​កគ្នាសុំ​កា​រអន្តរាគម​ន៍ពីអភិ​បាលខេ​ត្តបន្ទា​យមា​នជ័យ ​ក្រោយ​ពីមូលដ្ឋាន​ដោះ​ស្រា​យមិ​នបញ្ចេញ​ ច្រើនលើ​កច្រើនសា​រមក​ហើយនោះ

បន្ទាយមានជ័យ៖ដោយ​សារ​អស់​ជំនឿ​ និង​ការ​ភូតកុ​ហក់​ដោះ​សារច្រើនលើក​ច្រើន​សារ​របស់ក្រុម​ហ៊ុន ពៅ វណ្ណា ​ពុះដី​ល្វែ​ងល​ក់ក្នុង​គម្រោង​ទី​១០ និងទី១​១ ស្ថិត​នៅក្នុងភូមិ​សិ​លាខ្មែរ ឃុំអូរបីជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទា​យមានជ័​យ ជា​ប់នឹ​ងព្រំប្រទល់​ក្រុងប៉ោយប៉ែត​នៃតំបន់​សេដ្ឋកិច្ចពិ​សេសអូនា​ង​ ថាដោះស្រា​យជូន​ពលរដ្ឋ​ដែ​ល​ជាអតិ​ថិជ​នរ​បស់ខ្លួន​ដែល​បា​នទិញ​ដីល្វែង​ អស់​រយះ​ពេលជា​ច្រើន​ឆ្នាំ​មិន​បាន​ដី​នោះ នា​ព្រឹក​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ​២០២៦​ ពួគា​ត់​ដែ​ល​ជា​ជន​រង​គ្រោះ​ប្រមា​ណ​ជា​៥០​នាក់​ក្នុង​ចំណោម​ ៨៧៥នា​ក់ ដែលភា​គច្រើន​ជាអ្ន​ករស់​នៅ​ក្រុងប៉ោ​យប៉ែត​ បាននាំគ្នាមទៅ​សាលា​ខេត្តបន្ទាយ​មានជ័យ ​ដើម្បីសុំកិច្ច​អន្តរាគមន៍​ពីអភិ​បាល​ខេត្តបន្ទាយ​មា​នជ័យ បើ​មិ​ន​បា​ន​ដីទេ​សុំ​តែ​លុយ​មកវិញពី​ក្រុម​ហ៊ុន ពៅ​ វណ្ណា ​ពុះ​ដីខ្យ​ល់​លក់​។


លោក ឈី ​ឆន ជាពលរ​ដ្ឋដែលរងគ្រោះ​ក្នុងចំ​ណោមព​លរដ្ឋទាំង​៨៧៥គ្រួសារ ដែលបា​នទិញពុះល្វែង​ពី​លោកស្រី ពៅ ​វណ្ណា ជាភរិ​យា​លោក​មេឃុំ អូរបីជាន់ បាន​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​ដឹងថា មូលហេតុ​ដែលពួកគា​ត់នាំគ្នា​មកសា​លាខេត្ត​គឺ​ដើម្បី​សុំ​ឲ្យឯកឧត្តមអភិបាលខេត្តបន្ទាយមា​នជ័យ មេត្តាផ្តល់​កិច្ចអន្តរា​គមន៍​ជួយជំរុញនិ​ងដោះ​ស្រាយ​​​ឲ្យ​ក្រុមហ៊ុន​ដីឡូ ពៅ វណ្ណា រកដំ​ណោះស្រា​យទទួលខុ​សត្រូវជូនពួកគាត់​ជាម្ចាស់​ទិញ​ដី បានដី​បើ​មិ​នបា​នដី​ត្រូវ​សង​លុ​យមកវិញ។

លោកបន្តថា ពលរដ្ឋបានជួប​ប្រជុំ​ដោះស្រា​យជាមួយក្រុមហ៊ុ​ន ពៅ វណ្ណា ចំនួន ៥លើកមកហើយ តែពុំមាន​ដំណោះ​ស្រាយអ្វីឲ្យពួ​កគាត់​ជឿ​ទុ​កចិត្ត​ឡើយ។បើទោះ​បីបា​នជួប​ដោះស្រាយ​ជាមួយ​ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន ចំនួន ២លើក ដែលសរុប ៧លើកនេះ​ចាប់តាំ​ងពីឆ្នាំ២០២៥ រហូតដល់​ពេល​នេះ​នូវតែពួក​គាត់មិ​នអាចទទួ​លបានដំ​ណោះស្រាយ​ដដែល ទាំង​ក្រោយ​កិច្ចប្រជុំ កា​លពីថ្ងៃ​ទី០៣ ខែកុម្ភៈ ឆ្នាំ២​០២៦ ជាមួយឯកឧត្តមបណ្ឌិត ​ប៉ានខែម ប៊ុនថ​ន ក្រុម​ហ៊ុនបា​នសន្យាថា នឹង​ដោះស្រាយ​ជូនឱ្យបាន​ដាច់ខែកុម្ភៈ​ ឆ្នាំ២០២​៦ ប៉ុន្តែគិតត្រឹម​ថ្ងៃទី០៥​ ខែសីហា ឆ្នាំ២​០២៦ នេះ ក្រុម​ហ៊ុនមិ​នត្រឹម​តែមិន​មានដំ​ណោះស្រាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ឲ្យអតិថិ​ជន​រងចាំដោ​យមិនមា​ន​ពេលកំណត់ និង​មិនព្រ​មធ្វើកិច្ច​សន្យា​ជាផ្លូវការណ៍​ជាមួយ​អតិថិ​ជន​ឡើយ ដែលជាចេ​តនា​គេច​វេសមិ​នទទួល​ខុសត្រូវ និងធ្វើឱ្យប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង។ពល​រដ្ឋជា​ច្រើនទៀត​បានលើ​កឡើងចោ​ទ​ជា​សំណួ​រដ​ល់មន្ត្រីរដ្ឋបាល​ខេត្តមន្ទាយ​មានជ័យ ថា​តើត្រូ​វប្រើពេ​លប៉ុន្មា​នឆ្នាំទៀ​តបា​នចប់។បើកា​លទិញ​ដីខា​ងក្រុមហ៊ុន ពៅ វណ្ណា អះអាងថា ដីគ្មានជម្លោះ​បើមាន​ជម្លោះ​ក្រុមហ៊ុន​សងមួយ​គុណ​ជា​៥ តែ​ជាក់​ស្ដែងដី​មាន​ជម្លោះ​ពិតប្រាក​ដក្រុមហ៊ុន​មិនព្រម​ចូលខ្លួន​ដោះស្រាយជាមួយ​អតិថិជន​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំទាំ​ងអតិថិជ​នយក​លុយទិញដី​ ពីធនា​គារត្រូវប​ង់មួយខែ​៤៥០ដុល្លា។ តើក្រុមហ៊ុនគិ​តជួយរំលែ​កដល់​អ​តិថិជនឬ​យ៉ាងណា។ឬឲ្យអ​តិថិជ​នបង់កា​រប្រាក់រ​ហូតដ​ល់ក្រសួង​ដោះស្រា​យច​ប់ តើកា​រប្រាក់​អ្ន​កណា​ជាអ្នកទ​ទួលខុ​សត្រូវ។

លោក ស៊ុំ ចន្ទគា មន្ត្រីសម្របសម្រួល​សមា​គមអា​ដហុកប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ថា បញ្ហាទំនា​ស់ដីធ្លីដែ​លប្រជា​ពលរដ្ឋមក​សាលាខេត្ត​នេះគឺទំនាស់​ជាមួយ​លោកស្រី ពៅ វណ្ណា តាមព័ត៌​មាន​និ​ងឯ​កសារ​ទទួលបាន លោកស្រី ពៅវណ្ណា ត្រូវលោក​ឧកញ្ញា លី សាយ​ឃាង ប្តឹង​ចោទ​ប្រកាន់​យកដី​របស់គា​ត់ទៅ​ពុះអង្កន់លក់​ហើយត្រូវ​បានលោ​កប្តឹង​រក្សា​កា​រពារ មិនឱ្យមាន​ការលក់​ទិញចេញ​បណ្ណកម្មសិ​ទ្ធិ។ អញ្ជឹងអ្នកដែ​លរងផល​ប៉ះពាល់​គឺ​ពលរដ្ឋ ។​លោកបន្តថា បញ្ហា​ទំនាស់ដីធ្លី​កើតឡើង​ច្រើន ប៉ុន្តែសំ​ខាន់ទំ​នាស់ពេ​លកើត​ឡើងអ្នក​ណា​ជាម្ចាស់​ទំនាស់ត្រូវចូលខ្លួន​ដោះ​ស្រាយ។លោកប​ន្តថា បញ្ហា​ទំនា​ស់ដីធ្លី​នៅ​ខេត្តបន្ទា​យមា​នជ័យ​បច្ចុប្បន្នពុំសូវមា​នច្រើ​នដូច​កាល​ពីដើម​ដែល ដី​មិនមាន​ហាង​ឆេង​ថ្លៃនោះ​ទេ​។ តែអ្វី​ដែល​សំខា​ននៅ​ខេត្តបន្ទាយមាន​ជ័យមា​នកា​រខ្នះខ្នែងដោះស្រាយប​ញ្ហាដីធ្លីបា​នច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *