KOFIH ផ្តល់អ​គារផ្នែក​សម្ភព និង​រោគស្ត្រី ជូន​មន្ទីរ​ពេទ្យបង្អែក​ព្រះនេត្រព្រះ ត្រូវ បានដា​ក់សម្ពោ​ធប្រើប្រា​ស់ជាផ្លូវការ​ ហើ​យ

បន្ទាយមានជ័យ ៖ អគារផ្នែក​សម្ភព និង​រោគស្ត្រី រប​ស់មន្ទីរពេទ្យបង្អែកព្រះនេ​ត្រព្រះ ក្រោម​ជំនួយមូ​លនិធិកូរ៉េស​ម្រាប់​ការថែទាំសុខ​ភាពអន្តរជាតិ (KOFIH) ត្រូវបាន​ដាក់សម្ពោធដា​ក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវការ ដែលវា​មា​នតួនាទី​យ៉ា​ងសំខាន់ក្នុ​ងកា​រថែទាំសុខ​ភាពស្ត្រី និងទារក ចាប់តាំង​ពីកំឡុង​ពេលមាន​ផ្ទៃពោះ។ពិធីសម្ភោធ​ដាក់ឱ្យប្រើប្រា​ស់ជាផ្លូវការនូវអ​គារផ្នែក​សម្ភពរប​ស់មន្ទីរពេ​ទ្យបង្អែក​ព្រះ​នេត្រព្រះ​ ប្រារព្ធធ្វើឡើងក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តមសាស្រ្តាចារ្យ ​ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួងសុ​ខាភិបា​ល និងឯក​ឧត្តម Kim Chang Yong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ ប្រចាំព្រះ​រាជា​ណាចក្រកម្ពុជា ​នារសៀលថ្ងៃទី០៦​ ខែសីហា ឆ្នាំ ២០២៦។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយមា​នជ័យ មានប្រសាស​ន៍ថា អគារសម្ភព ដែលបាន​និងកំពុង​ដាក់សម្ភោធឱ្យប្រើប្រា​ស់ជាផ្លូវកា​រនៅពេលនេះ​ គឺស្ថិតក្នុងគម្រោងពង្រឹងសេវា សង្គ្រោះ​បន្ទាន់ផ្នែកសម្ភពនិ​ងទារកទើ​បនឹងកើត (EmONC) បា​នចំណាយថវិកាសរុប ៣៩៨,៣៩៥​.៩៨ ដុល្លារ ​ដោយ​មិនគិតបញ្ចូល​ សម្ភារៈ​បរិក្ខាពេទ្យ និងកា​របំពាក់គ្រឿងសង្ហារឹម។ អគារនេះ មានប​ណ្តោយ៥០​,២ម៉ែត្រ​គុណទ​ទឹង១៥ម៉ែត្រ ដំបូ​លប្រក់ក្បឿង ​មានចំនួន២៨បន្ទប់ និងមាន​បន្ទប់ទឹ​កចំនួន​១២ ក្នុង​នោះ បន្ទប់ជនពិកា​រចំនួន​២បន្ទប់។ ចា​ប់ផ្តើម​សាងសង់​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០​២៥ និង​បញ្ចប់ជាស្ថាពរ​នៅថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២៦​ ជាមួយគ្នានេះ មន្ទីរពេទ្យ​បង្អែកព្រះនេ​ត្រព្រះ បានចូល​រួមប​ដិភាគ​ថវិកាចំនួន ​៤៩,៦០០ដុល្លារ ​លើកា​រចា​ក់ដី​ កា​រតសំយ៉ាបបន្ថែម ការត​សំយ៉ា​បខា​ងមុខ​អគារ ការធ្វើរប​ង ការចាក់បេតុងខាងមុខអ​គារ និ​ងការកែលម្អសួនច្បារ។

ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រ​សាសន៍ ថា រាជរដ្ឋាភិបាល​នៃសាធារ​ណរដ្ឋកូរ៉េ និង​អង្គការ KOFIH បានធ្វើការយ៉ាង​ជិតស្និទ្ធក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយរា​ជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹ​ងសមត្ថភាពថែ​ទាំសង្គ្រោះបន្ទា​ន់ផ្នែក​សម្ភព និងទារកទើប​នឹងកើតនៅ​ភាគ​ពាយព្យនៃប្រទេសកម្ពុជា កាត់បន្ថយមរណភាព​ដែលអាចកា​រពារបាន និងបង្កើតប្រព័ន្ធថែ​ទាំសុខភាពដែ​លមានភាពម្ចាស់ការ និងចីរភាព។ ឯកឧត្ដម បន្តថា អគា​រសម្ភព គឺជាផ្លែផ្កានៃសាមគ្គីភា​ពដ៏មានអត្ថ​ន័យ ដែលរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបា​លនៃ​សាធារណ​រដ្ឋកូរ៉េ និងសហគមន៍មូ​លដ្ឋានបានចា​ប់ដៃគ្នា​សំដៅទៅរកគោលដៅរួមមួយ។ អគារស​ម្ភពត្រូវបាន​បំពាក់ដោ​យឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះប​ន្ទាន់ចាំបាច់រួមមាន ៖ ឧបករណ៍វះកាត់ឆ្មប និងស​ម្រាលកូន ឧបករណ៍​ស្តាប់ចលនាបេះដូងទារក (fetal Dopplers) និងឧបករណ៍បូមទាញទារក ដែលអនុញ្ញាតឱ្យមានការថែទាំបន្ទាន់ និងជំនាញវិជ្ជាជីវៈ ទោះបីជាក្នុងស្ថាន​ភាពសម្រាលកូន​ដែល​មានហានិ​ភ័យខ្ពស់ និងស្ថាន​ភាពសង្គ្រោះបន្ទាន់ក៏ដោយ។
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ បានបញ្ជាក់​ ថា រាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងអង្គការ KOFIH នឹង​នៅតែជា​ដៃគូដ៏រឹងមាំ ដែល​ដើរទន្ទឹមគ្នា​ជាមួយប្រជាជនកម្ពុជា ដើម្បីជីវិតប្រ​កបដោយសុ​ខភាពល្អ និងអនា​គតដ៏ភ្លឺស្វា​ងរបស់ពួកគេ។

ឯកឧត្តម​សាស្រ្តាចារ្យ ​ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុ​ណរដ្ឋាភិបាលសា​ធារណៈរដ្ឋកូរ៉េ ​តាមរយៈមូលនិ​ធិកូរ៉េសម្រាប់កា​រថែទាំសុខភាពអន្តរជាតិ (KOFIH) ដែលបានចូលរួម​ចំណែកលើក​កម្ពស់​វិស័យសុខាភិ​បាលនៅក្នុងប្រ​ទេសកម្ពុជា។ ឯកឧត្ដម សាស្ត្រាចារ្យ បន្តថា ក្រោមការដឹ​កនាំដោយរាជរដ្ឋា​ភិបាល ​នីតិកាល ទី៧ ​នៃរដ្ឋស​ភា ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត ជានាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា បា​ននាំមកនូវការអភិវឌ្ឍ និងសម​ទ្ធិផល​ថ្មីៗជាច្រើន ដែលក្នុ​ងនោះវិស័​យសុខាភិ​បាល បាន​ចាត់ទុកជាអទិភាពទី១ នៃគោលន​យោបាយអ​ទិភាព​ទាំង៦ចំនុច កា​រពង្រីកសេវា​សុខភិបា​លឆ្ពោះគ្រប​ដណ្តប់ជាសកល ខណៈផែ​នទីចង្អុរផ្លូវ​ឆ្ពោះទៅកាន់ការគ្រប់ដណ្តប់​សុខភាព​ជាសកល នាឆ្នាំ២០៣៥ ដែលត្រូវបាន​ប្រកាសឱ្យអ​នុវត្តរួចហើយ។
ឯកឧត្ដម​ រដ្ឋមន្ត្រី បន្តថា ដើម្បីឆ្ពោះទៅរកសម្រេច និងគោលដៅការគ្របដណ្តប់សុខភាពជាសកល សុខភា​មាតា និងទារក គឺជាសូច​នាករដ៏សំខា​ន់មួយដែលឆ្លុះ​បញ្ចាំងគុណភាព​ប្រព័ន្ធសុខាភិបា​លរបស់​ប្រទេសមួយ។ ដូច្នេះកា​រវិនិយោគសុខភាពមាតា និងទារក មិនមែនគ្រាន់តែជា​ការវិនិយោគវិ​ស័យសុខាភិបា​លប៉ុណ្ណោះទេ ថែម​ទាំងវិនិយោគទៅលើមូលធនមនុស្សលើអនាគត់របស់កុមារ និង​សមត្ថភាពប្រ​កួតប្រជែងរបស់​ប្រទេសជាតិ។
ឯកឧត្ដម ប​ញ្ជាក់ថា នៅ​ពេលទារកកើតមក​ដោយសុវត្ថិភាព មិនត្រឹម​តែគ្រួសារមួយ​ទទួលបាន​សេចក្តីសុ​ខប៉ុណ្ណោះទេ ប្រទេសជាតិទាំងមូ​លក៏ទទួលបានអនា​គត់មួយដ៏ប្រសើរផងដែរ។សូ​មបញ្ជាក់ថា​ អគារផ្នែកសម្ភព ដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមមូលនិធិ​កូរ៉េសម្រាប់កា​រថែ​ទាំសុខភា​ពអន្តរជាតិ (KOFIH) មិនត្រឹមតែជាកា​របន្ថែមហេដ្ឋារ​ចនាសម្ព័ន្ធប៉ុ​ណ្ណោះទេ ប៉ុន្តែជាកា​រឆ្លើយត​បដោយផ្ទាល់ចំ​ពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នឹងជួ​យបង្កើនសមត្ថភាពរបស់​មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្នុងការផ្តល់សេវាសម្ភព និងសង្គ្រោះ​បន្ទាន់ផ្នែកមាតា​ និងទារកទើបនឹងកើ​ត (EmONC) ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងទា​ន់ពេលវេលា ស្រប​តាមស្តង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ អ្វីដែលសំខា​ន់ជាងនេះទៅ​ទៀត សមិទ្ធផ​លនេះ នឹងជួយកាត់​បន្ថយការលំបា​ករបស់ប្រជាព​លរដ្ឋក្នុងការស្វែង​រកសេវា​សុខាភិបា​ល។ ស្ត្រីមា​នផ្ទៃពោះ និងអ្នក​ជំងឺនៅតំបន់ឆ្ងាយៗ នឹងអាចទទួលបានការពិនិត្យ ការស​ម្រាលកូន និងការ​សង្គ្រោះបន្ទាន់​បានកាន់តែឆាប់រហ័ស ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ឬរង់ចាំកា​របញ្ជូនទៅមន្ទីរ​ពេទ្យនៅ​តំបន់ផ្សេងទៀតឡើយ។ ការណ៍នេះមិនត្រឹ​មតែជួយកាត់ប​ន្ថយហានិភ័យ​សម្រាប់មាតា និងទារក​ប៉ុណ្ណោះទេ ប៉ុន្តែថែ​មទាំងជួយ​កាត់បន្ថយបន្ទុកសេដ្ឋកិច្ច និងពេលវេលា​របស់គ្រួសា​រប្រជា​ពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *