កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណីលួច​កាត់ខ្សែភ្លើង​និងប្រើប្រាស់​ដោយ​ខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត​បានទទួល​ពាក្យបណ្ដឹង​របស់ឈ្មោះ រ៉ែន សារ៉​ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ស្ដីពីករ​ណីលួចកាត់ខ្សែភ្លើង ដែ​លប្រព្រឹត្តកា​លពីវេ​លាម៉ោង១​៣និង០០នាទី ថ្ងៃទី០២ ខែសី​ហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រ​ជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយជនរងគ្រោះ​ពិនិត្យមើលតាមកាំ​មេរ៉ាសុវត្ថិភាព ឃើញ​ជនសង្ស័យ​ម្នាក់​មិនស្គាល់អត្តសញ្ញាណ​កំពុង ធ្វើសកម្មភាពចូ​លលួចកា​ត់ខ្សែភ្លើងនៅ​ក្នុងឃ្លាំងរ​បស់​ខ្លួន ហើយ​មកដាក់​ពាក្យបណ្តឹង​នៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុ​ងតែម្តង។

ក្រោយ​ពីទទួលបានបណ្តឹង​ពីជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានដឹកនាំកម្លាំ​ងជំនាញចុះដ​ល់ទីតាំងកើតហេ​តុហើ​យធ្វើ​កា​រឃាត់ខ្លួនបាន​ជនសង្ស័យម្នាក់ ឈ្មោះ មៅ រៀម ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដ​កហូត​វត្ថុតាង​នៃបទ​ល្មើស មានដូច​ជាទួល្វីស​ដងជ័រ ពណ៌​លឿង ចំនួន​០១ដើម, កន្ត្រៃ ចំនួន០១ដើម, សោរតាន់ ចំនួន០១ឈុត, កំណាត់ខ្សែភ្លើង ចំនួន០១ដុំ រួចនាំមកកាន់មូល​ដ្ឋានកងរាជអាវុធហ​ត្ថក្រុងដើម្បីសួរ​នាំតាមនីតិវិធី ព្រមទាំងបា​នធ្វើតេស្តទឹ​កនោមរក​សារធាតុ​ញៀនជាល​ទ្ធផលវិជ្ជមា​ន(+)

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោយ​ប៉ែតបានឱ្យដឹង​ថា ក្រោយឃា​ត់ខ្លួននិងសួរនាំរួច ​ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើស​កម្មភា​ពលួចកាត់​ខ្សែភ្លើ​ងរបស់ជនរងគ្រោះ​ពិតប្រាកដមែន។ដោយផ្អែកលើ​ចម្លើ​យសារភា​ពនិងមាន​វត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង កសាងសំណុំរឿ​ងបញ្ជូនមក​កាន់ប​ញ្ជាកា​រដ្ឋានក​ងរាជអា​វុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា ជនស​ង្ស័យក្រោយពីធ្វើនិតិវិធីរួច​​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត​បញ្ជូនទៅសាលាដំបូងខេត្តហើ​យ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែ​សីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *