ឯកឧត្តម សួស ប្រាថ្នា និង ​ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹក​នាំកិច្ចប្រជុំ​ស្ដីពីការចុះ​ពិនិត្យនិងវា​យតម្លៃការផ្ដល់​សេវារដ្ឋ​បាលរបស់អង្គភា​ពច្រកចេញចូលតែមួយ​នៃរដ្ឋបា​លខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយ​កនៃ​អគ្គ​នាយក​ដ្ឋានរដ្ឋបា​ល ក្រសួង​មហាផ្ទៃ និង ​ឯកឧត្តម អ៊ុន ចា​ន់ដា អភិបាល នៃគណៈអភិបាល​ខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ​២០​២៦នេះ បានអ​ញ្ជើញដឹក​នាំកិច្ចប្រជុំស្ដីពីកា​រចុះពិនិត្យនិង​វាយតម្លៃកា​រផ្ដល់សេវារដ្ឋ​បាលរបស់​អង្គភា​ពច្រកចេ​ញចូលតែ​មួយ នៃរដ្ឋបាល​ខេត្តកំពង់ចាម​។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ​នៅសាល​ប្រជុំសាលា​ខេត្តកំ​ពង់ចាម ដោយ​មានកា​រអញ្ជើញចូលរួម​ពី​តំ​ណាងក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំ​ដែនដី នគរូបនី​យកម្ម និងសំ​ណង់ អគ្គ​នាយកដ្ឋានសវ​នកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខា​ធិការដ្ឋាន គ.... និងប្រ​ធានអនុប្រធា​ននាយកដ្ឋា​នចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រ​សួងម​ហាផ្ទៃ អភិ​បាលរងខេត្ត នា​យករដ្ឋបាលសា​លាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១០ ប្រធានមន្ទីរអង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត​ ប្រធានអង្គភា​ពច្រកចេ​ញចូល​តែមួ​យ ប្រធានការិយា​ល័យរៀបចំដេន​ដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំង​មន្រ្តីជំនា​ញពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អ៊ុន ​ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងកា​រស្វាគមន៍យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមានដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួង​មហាផ្ទៃ និងថ្នាក់​ដឹកនាំ តំណា​ងក្រសួង ស្ថាប័​នពាក់ព័ន្ធ ដែលបាន​ ចំណាយ​ពេលវេលាដ៏មានតម្លៃ អញ្ជើញមក​បំពេញទស្សនកិច្ចការងា​រ នៅរដ្ឋបាលខេ​ត្តកំពង់ចា​ម នាពេលនេះ។ ឯកឧត្តម​អភិបាល​ខេត្ត ក្នុងនាមរ​ដ្ឋបា​លខេត្ត សូមសម្តែងការ​ដឹងគុណយ៉ាងជ្រា​លជ្រៅចំពោះ​ការយកចិត្តទុ​កដាក់ខ្ពស់​ពីសំណា​ក់ថ្នា​ក់ដឹកនាំក្រសួ​ងមហាផ្ទៃ ជា​ពិសេ​សឯកឧ​ត្តម អ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងម​ហាផ្ទៃ ដែលជា​និច្ចកាល​ ឯកឧត្តម តែងបានផ្តល់នូវទស្សនៈទានល្អៗ ដើម្បីជា​ទន់ក្នុងការ​ដឹកនាំប្រកប​ដោយចីរភាព និងប្រសិទ្ធភាព។

ក្នុងឱកាស​នោះ ឯកឧត្តម​ សួស ប្រាថ្នា បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសា​សន៍​ណែនាំរ​បស់ថ្នាក់​ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រប​តា​មកង្វល់រប​ស់ សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែង​តែយកចិត្តទុកដា​ក់ខ្ពស់​លើសុខទុក្ខ និងភាពងាយស្រួលរប​ស់ប្រជាពលរដ្ឋក្នុង​ការទទួល​សេវារដ្ឋបាល។

ឯកឧត្តមបាន​បញ្ជាក់យ៉ា​ងច្បាស់ថា «ការចុះមកពេលនេះ គឺដើម្បីរួមគ្នាពិនិត្យ និងកែលម្អប្រព័ន្ធ​ការងារឱ្យកា​ន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធ​លើអង្គភាពណា​មួយនោះ​ឡើយ»។ ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីជួយសម្រួល និងកំ​ណត់ស្ថាប័​នទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររប​ស់ប្រជាព​លរដ្ឋទទួល​បានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា។
ផ្អែកលើ​ការចុះសិ​ក្សានៅតាមបណ្តារាជធានីខេត្តចំនួន ៦ កន្លងមក ក្រុមការងារសង្កេតឃើញថា វិ​ស័​យដែន​ដី សំណង់ និងសូរិយោដី នៅមាននីតិវិធីស្មុគស្មាញ និងឆ្លងកាត់ច្រើនដំណាក់កាល។ ចំពោះខេត្ត​កំពង់ចាម គឺជាខេត្តទី៧ នៃបេសកកម្មនេះ ហើយក៏ជាខេត្តគំរូមួយដែលធ្វើបានល្អ ដែលក្រុមកា​រងារត្រូវសិក្សាដកពិសោធន៍បន្ថែម។

ឯកឧត្តម សួស ប្រាថ្នា បានលើកទឹកចិត្តឱ្យមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកនូ​វបទពិសោ​ធន៍ និងបញ្ហាប្រឈមនានាដោយស្មោះត្រង់ ដើម្បីឱ្យក្រុមការងារបូកសរុបធាតុចូល ជូនថ្នាក់​ដឹកនាំ និងគោរពស្នើសុំគោលការណ៍ណែនាំពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោ​លដៅកែសម្រួលនីតិវិធីការងារឱ្យកាន់តែសាមញ្ញ និងបម្រើសេ​វាជូនប្រជាពល​រដ្ឋឱ្យកាន់តែល្អ​ប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *