អាជ្ញាធរ​ខេត្តបន្ទាយ​មានជ័យ​ បន្តដា​ក់ចេញវិធាន​ការ​បោសសម្អាត​ បទល្មើសឆ​បោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា​ (Oline Scams)​ ឱ្យអ​ស់ក្នុ​ងភូមិ​សាស្ត្រខេត្តបន្ទា​យមានជ័យ​

បន្ទាយមានជ័យ​ ៖​ អភិបា​លខេត្តបន្ទាយ​មានជ័យ បាន​ ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​បន្ថែម​ទៀតក្នុង​ការបន្ត​បោសសម្អាតបទ​ល្មើសឆបោ​កតាមប្រព័​ន្ធបច្ចេ​កវិទ្យា​ (Oline Scams)​នៅក្នុង​ភូមិសា​ស្ត្រខេត្តបន្ទាយ​មានជ័យ​ ជម្រុញឱ្យអាជ្ញាធរមា​នសមត្ថកិច្ច​រួមគ្នា​ចុះស្រា​វជ្រាវ​ និងធ្វើរដ្ឋបា​លឱ្យបាន​ជា​ប់ជាប្រចាំ ចំពោះទីតាំង​ដែលមាន​ការសង្ស័យកា​រប្រព្រឹត្ត​នូវបទល្មើសឆ​បោកតាមប្រព័​ន្ធបច្ចេ​កវិទ្យា​ (Oline Scams)​ តាម​គ្រប់រូបភាព​ ដើម្បីធ្វើការបង្ក្រា​បឱ្យបា​នទាន់ពេលវេលា។

ឯកឧត្ដម​ អ៊ុំ រាត្រី​ បានដាក់ផែ​នការបន្ថែមទៀត​ ក្នុងពេ​លដឹកនាំ​កិច្ចប្រជុំពិភាក្សា​ នឹងបន្តកា​រងារអនុ​វត្ត​វិធាន​ការបង្ក្រាបបទល្មើសឆ​បោកតាម​ប្រព័ន្ធបច្ចេកវិទ្យា​ (Oline Scams)​ នៅក្នុងភូមិសា​ស្ត្រខេត្ត​បន្ទាយ​មានជ័យ​ ជាមួ​យសមត្ថកិច្ច​ពាក់ព័ន្ធ​ និងអាជ្ញាធក្រុងស្រុកទាំង៩ទូទាំង ខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២៦​ នៅសាលា​ខេត្តបន្ទាយមា​នជ័យ។

អភិបាល​ខេត្ត​ បន្តថា​ បើទោះបីជាកន្លងមកកង​កម្លាំងសមត្ថកិច្ចយើង​បានធ្វើការបង្ក្រាប​បានជា​បន្តបន្ទាប់​ និង​ឃាត់ខ្លួនឧក្រិដ្ឋជន​ នៃបទល្មើស​បញ្ជូនទៅតុលាការ​ នឹងបញ្ជូនទៅប្រទេស​កំណើ​តរបស់​គេ​វិញយ៉ាង​ណាក៏ដោយ​ ក៏យើ​ងមិនត្រូវបន្ធូរដៃឡើយ​ ត្រូវបន្តរួមគ្នាកា​របោសសម្អាត​ការឆ​បោ​កតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) នេះឱ្យអស់នៅក្នុងខេត្តបន្ទាយមានជ័យ។
ឯក​ឧត្ដម​ អ៊ុំ​ រាត្រី​ បញ្ជាក់​ថា​ បទល្មើសឆបោ​កតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បាននិងកំពុង​ក្លាយ​ជាបញ្ហាប្រឈមធំមួយ ដែល​តម្រូវឱ្យមានកិច្ចសហការ និងមាន​វិធានការដោះស្រាយ​ មានកា​រចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *