រដ្ឋបាលខេត្តបន្ទាយ​មានជ័យ នឹងអនុវត្តគ​ម្រោង ក្នុង​ការកែ​លម្អសោ​ភ័ណភា​ពក្រុង នៅឆ្នាំ​២០២​៧​ខាង​មុខ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំពិ​ភាក្សាគម្រោង​ចំណូលចំ​ណាយថ​វិការរដ្ឋបា​លខេត្តបន្ទា​យមា​នជ័យឆ្នាំ២០២៧ និង​សៀវ​ភៅព្រាង​ផែនកា​រយុទ្ធ​សាស្ត្រថវិ​កាខេត្ត ឆ្នាំ​២០២៧២​០២៩។ កិច្ច​ប្រជុំនេះ ធ្វើឡើង​នៅសា​លប្រជុំ ខ សាលា​ខេត្តបន្ទាយ​មានជ័យ នាព្រឹក​ថ្ងៃទី០៣ ​ខែសី​ហា ឆ្នាំ ២០២៦ដោយ​មាន​ការចូលរួម​ពីសំណាក់អភិ​បា​លរង ខេត្ត មន្ទីរ អង្គភា​ពពាក់ព័​ន្ធជុំវិញ​ខេត្តផងដែរ​

ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំ​ណរគុណ​គ្រប់អ្នកពាក់ព័ន្ធ ដែលបា​នរៀបចំ​គម្រោង​ថវិកាមុន​ដាក់ចេញអនុម័​តសម្រេច បើ​ទោះបីជាយើងទទួលរង​ពីការឈ្លា​នពានពីប្រទេសថៃ មកលើ​ដែនអធិ​បតេយ្យ​ភាព​របស់កម្ពុជាយើ​ងតាម​បន្ទាត់ព្រំដែ​នយ៉ាងណា​ក៏ដោយ​ ក៏កិច្ចការស្នូល ក្នុងកា​រអភិវ​ឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏បា​នយើ​ងនៅ​តែបន្តហើ​យយើ​ងក៏បានរៀ​បចំផែនការ​យុទ្ធសាស្រ្ត​ជាបន្តបន្ទាប់ ដើ​ម្បីអភិវឌ្ឍន៍ មូដ្ឋាន​របស់យើ​ង។
ឯក​ឧត្ដម បញ្ជាក់ថា ពាក់ព័ន្ធទៅ​នឹងគម្រោង​ថវិកាសម្រាប់ឆ្នាំ២​០២៧ខាងមុខ រដ្ឋបាលខេត្ត នឹងរៀប​ចំនូវគម្រោងកែលំអសោភ័ណភាពក្រុងសិរីសោភ័ណ ដោយឱ្យមន្ទីរ អង្គភាព ពាក់ព័ន្ធធ្វើការ​សិក្សា​លើកិច្ច​ការងារ​អនុវត្តគម្រោង ក្នុងការកែល​ម្អសោភ័ណភាពក្រុង ដោ​យមានការរៀបចំដើមឈើ​ផ្លូរដើរ​ថ្មើរជើង ចំណត​រថយន្តទៅតាមគន្លងផ្លូវនីមួយៗ។ ឯកឧត្ដម បន្តថា ឆន្ទៈដ៏មោះមុតរបស់ខេត្ត និងមានការប្រែប្រួលទេ នឹងអនុវត្តគម្រោង​នេះឱ្យបានឆាប់នៅឆ្នាំ២០២៧ បើ​ការអនុវត្តគម្រោង មិនអាច​បញ្ចប់ឆ្នាំ២០២៧ និងលើ​កគម្រោងបន្តសម្រាប់ឆ្នាំ២០២៨ ដើម្បីធ្វើយ៉ាងណា​ឱ្យក្រុងសិរីសោ​ភ័ណមា​នសោភ័ណភាព បៃត​ង និងមានភា​ពទាក់ទាញ៕

Leave a Reply

Your email address will not be published. Required fields are marked *