កំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបាន ១ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
–ឧបករណ៍លូស្បៃមុងចំនួន ៦មាត់
–របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ
–បង្គោលចម្រឹងចំនួន ៩០ដើម
–ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣គីឡូក្រាម នៅចំណុចតាមដងទន្លេមេគង្គក្រោមកំពង់ចម្លង មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ផែនការបន្ត នឹងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផងដែរ៕

