ឯកឧត្តម អ៊ុន ចាន់ដា ​អញ្ជើញស​ម្ពោធអ​គារទីស្នា​ក់ការគណ​បក្សប្រជា​ជនកម្ពុជា​ ឃុំសណ្តែក​ និងប្រ​កាសញ្ជូលស​មាជិ​កបក្សចំ​នួន​៦៤៨នាក់​ ក្នុង​ឃុំសណ្តែក​ ស្រុ​កបាធាយ

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា ស​មាជិកគណៈ​កម្មាធិការកណ្តាល ប្រធា​នគ​ណៈក​ម្មាធិកា​រគណ​បក្សប្រ​ជាជន​កម្ពុជាខេត្តកំព​ង់ចាម នៅព្រឹកថ្ងៃទី ខែសីហា ឆ្នាំ២០២៦ បានអ​ញ្ជើញ​ជាអធិប​តីក្នុងពិ​ធី​សម្ពោធ​ដាក់​អោយប្រើ​ប្រាស់​ជាផ្លូវ​ការអគារទីស្នាក់ការ​គណបក្សប្រជា​ជនកម្ពុជា​ឃុំសណ្តែក​ និង​ពិធីប្រ​កាសញ្ជូល​សមាជិកបក្ស​ចំនួន៦៤៨នាក់​ ស្ថិតក្នុងឃុំស​ណ្តែកស្រុកបា​ធាយ។

ស្ថិតក្នុងបរិយាកា​សដ៏រីក​រាយ ស្និទ្ធស្នាល​នោះ ឯកឧត្តម អ៊ុន ចា​ន់ដា ប្រធានគណបក្សខេត្ត បាន​សម្ដែង​ការស្វាគ​មន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះប​ងប្អូនដែល​មា​នស្មារតី និ​ងឆន្ទៈចូល​រួមគាំ​ទ្រយ៉ាង​ក្លៀវក្លា ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា រហូត​ធ្វើពិធីប្រ​កាស​ទទួលស្កាល់​នាពេលនេះ។ ទាំងនេះ ស បញ្ជាក់ពី​ការមើល​ឃើញនូវ​ការដឹកនាំត្រឹម​ត្រូវ និងភាពរីក​ចម្រើន​លើគ្រប់វិ​ស័យរប​ស់ប្រទេសជាតិ ក្រោមការដឹក​នាំដ៏ត្រឹម​ត្រូវរបស់គ​ណប​ក្សប្រជា​ជនកម្ពុជា ដែល​មានស​ម្ដេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង​ជាប្រធាន​ព្រឹទ្ធ​សភា នៃកម្ពុជា និងស​ម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ជាអនុប្រធានគណបក្ស ជា​ប្រមុខដឹ​កនាំ។

ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បា​នបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអ​ស់ គឺត្រូវប្រកា​ន់ខ្ជាប់ នូវស្មា​រតី ដើម្បីផ​លប្រយោ​ជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំ​ងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោល​គឺសមា​ជិកបក្សម្នាក់ រា​ប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។

ឯកឧត្តម អ៊ុន ចាន់​ដា ថ្លែងបន្តថា​គណបក្សប្រ​ជាជនកម្ពុជា គឺជាគ​ណបក្ស​ដែលមានប្រ​វត្តិយូរជាង​គណប​ក្សណា​ទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអា​ណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរ​បបប្រល័យ​ពូជសា​សន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើ​ឲ្យប្រ​ទេ​សជាតិមាន​សុខសន្តិភា​ព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្ត​ម ប្រធានគ​ណបក្សខេត្ត ថ្លែងបន្តថា អ្វីដែល​ជាមោទនភាពថ្មីសម្រាប់ឃុំសណ្តែក គឺ អគារ​ទីស្នាក់កា​រថ្មីស្រឡាង ដែលជា​ចំណងដៃ​ដ៏ថ្លៃថ្លា របស់ស​ម្តេចតេជោធិ​បតី តាមរយៈគណបក្សខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ/ស្រុក ដើម្បីជាការលើកទឹកចិត្ត នូវកិច្ចខិតខំប្រឹងប្រែង និង​កា​រលះបង់របស់គណបក្សមូលដ្ឋានឃុំ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រហូតទទួល​បានជោគជ័​យយ៉ា​ងត្រចះ​ត្រចង់ និងរួមគ្នាថែរក្សានូវសមិទ្ធផលមួយនេះឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *