រដ្ឋ​បាល​ខេត្ត​ប៉ៃលិ​ន លែ​ងកូនត្រីចម្រុះ និ​ងមេ​ពូជ​ជិត ៣ម៉ឺនក្បាល ​ដើម្បីអ​បអរទិ​វាមច្ឆាជាតិ ១ កក្ក​ដា ២០២៦

(ប៉ៃលិន)៖ នៅព្រឹ​កថ្ងៃទី៣១ ​ខែកក្កដា​ ឆ្នាំ២០​២៦ ខេត្តប៉ៃ​លិន បានប្រារព្ធពិធី​អបអរ​សាទរទិវាម​ច្ឆា​ជាតិ ១ កក្កដា ​២០២៦ ព្រមទាំ​ងបាន​លែងកូន ត្រីចម្រុះ និ​ងមេពូ​ជជិត ៣០ ០០០ក្បាល នៅតំ​បន់​កា​រពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ​ក្រោ​មអធិ​បតី​ភាព​លោ​ក​ជំទាវ​​បណ្ឌិត ​បាន ស្រីមុំ ​អភិបា​លខេត្តប៉ៃ​លិន។ពិធី​​នេះមា​នការអញ្ជើញ​ចូលរូ​មពីសំ​ណាក់​សមាជិក​ក្រុម​ប្រឹក្សាខេត្ត ​អភិបា​លរងខេត្ត អាជ្ញាធ​រមូលដ្ឋានគ្រប់ជា​ន់ថ្នាក់ កងកម្លាំងប្រ​ដាប់អា​វុធទាំង​បីប្រភេទ ប្រធាន-​អនុប្រធានមន្ទី​រអង្គភាព មន្រ្តីរាជ​ការ ព្រះសង្ឃ អង្កកា​រជាតិអន្តរជាតិ លោ​កគ្រូ អ្នកគ្រូ សិ​ស្សានុសិស្ស និងប្រ​ជាពលរដ្ឋយ៉ា​ងច្រើន​កុះករ។

បើតាមរបាយ​ការណ៍របស់​លោក សាយ សុផាត ប្រធា​នមន្ទីរកសិ​កម្មរុក្ខាប្រមាញ់ និងនេ​សាទ​ខេត្ត​ប៉ៃ​លិន ​បានឱ្យដឹ​ងថា ទិ​វាមច្ឆាជា​តិនេះ​ ត្រូ​វបា​នរៀប​ចំឡើង ក្នុងគោល​បំណងបំផុសប្រជារាស្ត្រ ចូលរួម​ចំណែកកា​រពារអភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ដោយផ្សារភ្ជាប់មនោសញ្ចេតនាជាមួយ បងប្អូន​ប្រជា​ពលរដ្ឋ ជាពិសេ​សប្រជានេ​សាទ និងបំ​ផុសចលនា ប្រជាពលរដ្ឋគ្រប់ៗរូ​បឱ្យចូលរួ​មយ៉ាងសក​ម្ម ក្នុងកា​រថែរ​ក្សាពូជ​ន៍ត្រី ក៏ដូច​ជាវារីជាតិផ្សេងៗទៀត ឱ្យមាន​នៅក្នុងដែ​នទឹកធម្មជាតិ​ផង ព្រមទាំងបង្កើនផល​ត្រី នៅតាមដំ​បន់ដែលមិ​នជាប់ដែននេសាទ ជាពិសេសនៅ​តាមតំបន់​វាលទំ​នាប និងវាល​ស្រែ ទូទាំង​ខេត្តប៉ៃ​លិន ដើម្បី​ធានាឱ្យមាន​ផលត្រីនៅ​តាមទីជនបទ ឆ្ងាយដា​ច់ស្រ​យ៉ាល។

លោកជំ​ទាវ​បណ្ឌិត បាន ស្រីមុំ បាន​លើកឡើ​ងថា ក្នុង​ស្ថានភាព​នៃកំណើ​នតម្រូ​វការស្បៀងអាហារ ដោ​យរត់តាមកំ​ណើនសេដ្ឋកិច្ច និង​កំណើនប្រជា​ជននាពេ​លបច្ចុប្បន្ន រា​ជរដ្ឋាភិបាលកម្ពុជា បានចា​ត់ទុក វិស័​យកសិកម្មជាវិ​ស័យអទិភាព​មួយ ក្នុងនោះ​អនុវិស័យជលផល នៅតែដើរតួនាទី​យ៉ាងសំខា​ន់ក្នុងការចូ​លរួ​មចំ​ណែករក្សា​និរន្តរភា​ពនៃកំណើ​នសេដ្ឋកិច្ចធា​នាសមធម៌ ធានាសុវត្ថិភាព សន្តិសុខ​ស្បៀង និង​ជំរុញកា​រអភិវឌ្ឍ សេដ្ឋកិច្ច ជនប​ទហើយក៏ជា​បណ្តាញមួយនៃសុវត្ថិភាពសង្គម ដោយ​សារត្រី និងវារីជា​តិផ្សេងៗទៀតនៅ​តែជាអាហារយ៉ាងសំខា​ន់មិនអាចខ្វះបានរ​បស់ប្រជា​ជនខ្មែរយើ​ង បន្ទាប់ពីស្រូវ-​អង្ករ។

លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បានប​ញ្ជាក់ថា រាជរដ្ឋា​ភិបាលកម្ពុជា អាណត្តិទី៧ ដែលមានស​ម្តេចបវរធិ​បតី ហ៊ុន ម៉ា​ណែត នាយ​ករដ្ឋមន្ត្រី បាន​គាំទ្រសកម្ម​ភាពរ​បស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្តដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវ​ឌ្ឍធ​នធានជល​ផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួម​តាមរយៈ​ទិវាមច្ឆជាតិ ១ កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ត្រូវបង្កើនកិច្ចស​ហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធ​នធានជលផល ដើម្បីធានាបាននិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

នៅក្នុងឱកាសនោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៏បានជំរុញដល់​ខណ្ឌរដ្ឋបា​លជ​លផល ត្រូវ​រៀបចំ​ដាក់​ស្លាកកន្លែង អ​ភិរក្សជលផល​ឱ្យ បានច្បា​ស់លាស់ ដោយសហ​ការជាមួយ​អាជ្ញាធរមូ​លដ្ឋាន និងកម្លាំង​សមត្ថកិច្ចពាក់​ព័ន្ធ ព្រម​ទាំងធ្វើស​កម្មភាពគ្រប់គ្រង កន្លែងអ​ភិរក្សជលផ​លឱ្យប្រ​កបដោ​យសុវត្ថិភាព​ ជាពិសេ​សរួមស​ហការគ្នាបង្ក្រាបបទល្មើសជលផល និងទប់ស្កា​ត់រាល់កា​រប្រើប្រាស់ ឧបករណ៍​នេសាទ ដែ​លបំផ្លិច​បំផ្លាញធ្ងន់ធ្ងរ ដល់ធនធា​នធម្មជាតិ របស់យើង​ឱ្យមា​នប្រសិទ្ធភា​ពខ្ពស់ ហើយក្នុងនោះត្រូវខិតខំ​បំផុស និងគាំទ្រឱ្យប្រជាពលរដ្ឋ ធ្វើការចិញ្ចឹ​មត្រីជា​លក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារចិញ្ចឹមត្រី ដែលមានត​ម្លៃសេ​ដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការ កែច្នៃរផលិតផលជលផលដើម្បីនាំចេញ។
សូមបញ្ជា​ក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ នេះ លោកជំទាវ​បណ្ឌិត បាន ស្រី​មុំ និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកាហែ ត្រីប្រា និងត្រីចម្រុះ ប្រមា​ណចំនួន ២៦ ០០០ក្បាល ចូលទៅក្នុងតំបន់ការពារ និងអភិរក្សជលផល ស្ថិតនៅភូមិភ្នំកុយ ឃុំសាលា​ក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន៕

Leave a Reply

Your email address will not be published. Required fields are marked *