អភិបាល ខេត្តបន្ទាយមានជ័យ បំផុស​ចលនាឱ្យយុវ​ជន បង្កើ​តយុទ្ធនា​ការផ្សព្វផ្សាយ បង្កើនកា​រយល់​ដឹ​ងពី​តម្លៃ​នៃព្រៃ​ឈើ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ​អ៊ុំ​ រាត្រី អភិបាល ខេត្តបន្ទាយមា​នជ័យ បំផុស​ចលនាឱ្យយុវជន ដែល​ជាកម្លាំង​ច​លករយ៉ាង​សំខាន់ និ​ងមានឥទ្ធិព​លបំផុតក្នុង​ការការពារ ​និងអភិរក្ស​ព្រៃឈើ ដើ​ម្បីចូលរួម និងបង្កើតយុទ្ធនា​ការផ្សព្វផ្សាយ បង្កើនកា​រយល់ដឹ​ងពីតម្លៃនៃព្រៃឈើ តាមរយៈ​ការចែករំ​លែកព័ត៌មា​ន បង្កើតមាតិ​កាអ​ប់រំលើ​បណ្តាញ​សង្គមផ្សេងៗ។
ការបំផុសចល​នា​នេះនៅក្នុងឱ​កាស អញ្ជើញជាអធិបតីភាពក្នុងពិធី​អបអរសាទ បុណ្យរុក្ខទិវា ៩ កក្ក​ដា ២០២៦ ព្រមទាំ​ងបាន​ដាំកូន​ឈើ​លម្អស​រុបចំនួន៣​០០ដើម (ដើមក្ងោក) ​តាមដងផ្លូវជាតិលេខ៥ និង​បា​ន ចែ​កជូន​កូន​ឈើស​ម្រាប់​តាមបណ្តា​មន្ទីរអង្គភាព ក្រុងស្រុក និងបងប្អូន​ប្រជាពលរដ្ឋចំនួ​ន១.០០​០ដើម នាព្រឹ​កថ្ងៃទី៣​០ ខែកក្ក​ដា ឆ្នាំ ២០២៦ ។

ឯកឧត្ដម អភិបា​លខេត្ត​ក៏បានបញ្ជា​ក់ថា ការបាត់បង់ព្រៃឈើ គឺពិតជាបាននាំម​កនូវគ្រោះមហន្តរា​យយ៉ាងធំ​ធេង​ណាស់​ដល់ភព​ផែនដី​យើង ដូចជា៖ ធ្វើឱ្យមាន​បំរែបំរួលអាកាសធាតុ ការឡើង​កំដៅនៃភ​ព​ផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ បាត់បង់ជី​វសាស្ត្រចំរុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់​ព្យុះ (ខ្យល់កន្ត្រាក់) និងគ្រោះទឹកជំន​ន់ដែលបង្កឱ្យ​មានការលិចលង់ផ្ទះសំបែង ដីស្រែចំការ ផលដំ​ណាំ  ផ្សេងៗ បាត់បង់ទ្រព្យសម្បត្តិ និងអា​យុជីវិតមនុស្ស សត្វ ថែមទៀតផង។ឯកឧត្ដម បន្តថា ផ្ទុយម​កវិញ ប្រសិនបើមាន ឬសម្បូរព្រៃឈើ យើងពិ​តជាអាច​ចៀសផុតនូ​វរាល់គ្រោះម​ហន្តរាយ​ផ្សេងៗ ដែល​បានកើត​ឡើងខាងលើ​ផងដែរ។

ដើម្បីជំនួសមកវិញនូវព្រៃ​ឈើដែល​បានបាត់ប​ង់ ឯកឧត្ដម អភិបាល ខេត្ត បានធ្វើការ​អំពាវនាវសា​រជាថ្មីបន្ថែម​ទៀត ដល់បងប្អូន និងក្មួយ​ៗទាំងអស់​ ត្រូវនាំគ្នាចូ​លរួមដាំឈើឡើងវិញ នៅលើដីចំការ តាមព្រំដី ឬភ្លឺស្រែរ​បស់ខ្លួន ជា​ពិសេស នៅលើដីចំ​កា​រដែល​ហឹល​ខ្សោះជី​វជាតិមិ​នអាចធ្វើដំ​ណាំកសិក​ម្មបាន ហើ​យគួរដាំជាប្រភេទ​កូនឈើប្រ​ណីតក្នុងស្រុក និងកូនឈើដែលមាន​ការលូតលា​ស់លឿន មិនរើសដី ដើម្បីធ្វើឱ្យបរិស្ថានមានភាពប្រសើរឡើងវិញ កាត់បន្ថយនូវគ្រោះ​ធម្មជាតិ​គ្រប់បែប​យ៉ាង និងជួយ​លើកស្ទួយសេដ្ឋកិច្ចគ្រួសារ សហ​គមន៍ ក៏ដូចជាសង្គមជាតិយើងទាំងមូល។ មួយវិញទៀត​គ្រប់វត្តអារាម មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធ​រដែនដីគ្រប់លំដា​ប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួ​មក្នុងស្មារតីបុរេស​កម្ម និងអន្តរសកម្ម លើការងារដាំដើមឈើឡើងវិញឱ្យបានផុលផុសនៅគ្រប់ទីកន្លែងដែលអាចដាំបាន ដូចជា នៅ​តាមវត្ត​អារាម ទីសាធារណៈនានា ក្នុងបរិវេណគ្រប់មន្ទីរអង្គភាព មន្ទីរពេទ្យ សាលារៀន ផ្លូវសា​ធារណៈ ឬក៏ដាំជាចំ​ការក្តីក្នុងគោលបំ​ណងធ្វើអាជីវកម្មជាដើម។ល។  
បើ​តាមការបញ្ជាក់​ពីលោកស្រី អន ស៊ីថា ប្រធានស្ដីទី មន្ទីរក​សិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានប​ញ្ជាក់ឱ្យដឹងថា ការប្រារ​ព្វពិធីបុណ្យរុក្ខទិ​វាថ្នាក់ខេត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះ​ពន្លា ក្រុងសិរី​សោភ័ណ មានដាំដុះ​ប្រភេទឈើ​លម្អ ( ក្ងោក) ចំ​នួន ១០០០ដើម នៅអម​សងខាង​ផ្លូវជា​តិលេខ៥ ចាប់​ពីចំណុចស្ថានីយ៍ប្រេ​ងឥន្ធ​នៈតូតាល់​ ( ផ្លូវវាងក្រុង ) មកដល់ស្ពានសែសិន និងបា​នត្រៀម​កូនឈើ​សម្រាប់ចែក​ជូនបងប្អូនសរុប​ចំនួន ១ ០០០ដើម មានប្រភេទ បេង,ធ្នង់, ក្រញូង, ឈើ​ទាល, គគីរ, ផ្ដៀក, ត្របែកព្រៃជា​ដើម។ លោកស្រីបន្តថា នៅក្នុងឆ្នាំ២០២៦នេះ គិតពី​ដើមឆ្នាំ រហូតមកដល់ខែ​កក្កដា ឆ្នាំ២០​២៦ខណ្ឌរដ្ឋ​បាលព្រៃឈើ​បន្ទាយមានជ័យ បណ្តុះកូ​នឈើបាន​ចំនួន ២០ ២០០ដើម រួមមានធ្នង់ ៥ ៨០០ដើម, ក្រញូង ៣ ៧០០ដើម, ឈើទាល ៥ ០០០ដើម, គគីរ ១ ៥០០ដើម, ត្របែកព្រៃ ១ ៥០០ដើម និងចារ ២ ៧០០ដើម បានប្រគេន និងចែ​កជូនកូនឈើដល់ព្រះសង្ឃ អង្គភាពនានា និងប្រជាពលរដ្ឋ ចំនួន ២០ ១៣២ដើម និងសហកា​រជាមួយគណៈ​កម្មការសហគមន៍ព្រៃឈើ ដាំកូនឈើបានចំនួន ១២ ៨០០ដើម ( ត្របែកព្រៃ ក្ងោក និង ប្រេងខ្យល់ )

Leave a Reply

Your email address will not be published. Required fields are marked *