អភិបាល ខេត្ត​បន្ទាយមានជ័យ ​បានណែ​នាំរដ្ឋបា​លក្រុង ស្រុក ឱ្យផ្តល់​សេវា​ជូនប្រ​ជាពលរដ្ឋ ប្រក​បដោ​យ​មនសិ​ការវិជ្ជាជីវៈ តម្លា​ភាព គណ​នេយ្យភាព និង​ភាពអាច​ជឿទុកចិត្ត​បាន

បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិ​ធីប្រកាស​ចូលកាន់​មុខតំណែ​ងអភិបាលរង នៃគណៈ​អភិបាល​ស្រុក​ព្រះនេ​ត្រព្រះ ​នារសៀលថ្ងៃទី​៣០ ខែកក្កដា ​ឆ្នាំ២០២៦ ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអ​ភិបា​លខេត្ត បាន​ណែនាំដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការផ្តល់​សេវារដ្ឋបា​លជូនប្រជាពលរដ្ឋ តាមនីតិ​វិធីសាមញ្ញប្រកបដោ​យមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងភា​ពអាច​ជឿទុក​ចិត្តបាន។

ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា កន្លងមកការផ្តល់​សេវាជូន​ប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ គឺមាន​លក្ខណៈ​កាន់​តែ​មានគុ​ណភាព ​ភាពរ​ហ័ស​រហួនជាងមុន និងទទួលបាន​នូវជំនឿទុក​ចិត្តពីបងប្អូនប្រ​ជាពលរដ្ឋ ដោយ​ហេតុថា រ​ចនាសម្ព័ន្ធផ្តល់សេវារដ្ឋបាល បានទទួលការ​ឧបត្ថម្ភគាំទ្របន្ថែម​ពី​សំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាប្រធានក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះមូល​ដ្ឋានខេត្តបន្ទាយមានជ័យ ដែលបា​នជំរុញ​លើកទឹក​ចិត្តក្នុងកា​រផ្តល់សេ​វាតម្រូវ​ការជូនប្រជា​ពលរដ្ឋនៅគ្រប់​មូលដ្ឋានក្រុង-​ស្រុកទាំង៩ ដោយបាន​ផ្តល់កា​រគាំ​ទ្រលើលទ្ធភាពរបស់​រដ្ឋបាលឃុំសង្កាត់ តាមរយៈបន្ថែមបុគ្គលិកស្ម័គ្រចិត្តចំនួន១នាក់ក្នុង១ឃុំសង្កាត់​ និងរដ្ឋបា​លក្រុងស្រុកចំនួន២នា​ក់ក្នុង១ក្រុងស្រុក ដើម្បី​ពន្លឿនក្នុង​ការផ្តល់សេ​វាអត្រានុកូ​លដ្ឋាន និងនៅ​តាមប៉ុស្តិ៍នគរបា​លរដ្ឋបាលឃុំសង្កាត់ ដែលមានចម្ងាយឆ្ងាយ មានកា​រឧបត្ថម្ភ​ការធ្វើដំណើ​រ ក្នុងគោលបំណ​ងធ្វើយ៉ាងណា​ឱ្យខេត្តបន្ទាយ​មានជ័យ​ជាខេត្តដែ​លផ្តល់សេវា​ជូនប្រជាពល​រដ្ឋ​បានល្អប្រសើរ។

សូមបញ្ជាក់ថា ៖ លោក ឈឺន រតនៈ ដែ​លត្រូវបានក្រសួ​ងមហាផ្ទៃ តែ​ងតាំងឱ្យកា​ន់មុខតំណែង​ជាអភិបា​លរង នៃគណៈអ​ភិបាលស្រុកព្រះនេ​ត្រព្រះ យោ​ងតាមប្រកាសលេខៈ៨១៤៦ ប្រក ចុះថ្ងៃទី១​៣ កក្កដា ២០២៦ របស់ក្រសួងមហាផ្ទៃ។ ហើ​យការតែងតាំងមន្រ្តីរាជការ គឺជាដំ​ណើរកា​រជាប្រក្រតី សម្រាប់ការ​គ្រប់គ្រងមន្រ្តីរា​ជការក្នុ​ងការបំពេញ ​ការងារប្រចាំថ្ងៃ ដោយអនុលោមតា​មច្បាប់ ស្តីពីការគ្រ​ប់គ្រងរដ្ឋ​បាលរាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្របខ័ណ្ឌច្បាប់ និងលិខិតប​ទដ្ឋាន​គតិយុត្តិពាក់ព័ន្ធនានាជាធរមាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិ​ទ្ធផល នៃការបំពេញ​ភារកិច្ចរបស់មន្រ្តីរាជកា​របុគ្គលិក នៃរាជរដ្ឋាភិបាល និងរដ្ឋ​បាលនៅថ្នាក់ក្រោមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *